ព័ត៌មានអន្តរជាតិ ៖ ដើមឈើដែលគេយកមកលំអនៅថ្ងៃបុណ្យណូអែល ( Christmas trees ) ចំនួន ៣៥០ ដើម ដែលស្មើនឹងតម្លៃ ១២,០០០ ដុល្លារ នោះ ត្រូវបានពួកសង្គមងងឺត បានយុទ្ធនាការលួចមិនសំចៃដៃ នៅឯបុរីញ៉ូវយ៉ក កាលពីវេលាព្រឹកព្រលឹមថ្ងៃទី២១ ខែវិច្ឆិកា កន្លងផុតទៅថ្មី នេះបើយោងតាម សេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយ ទំព័រសារព័ត៌មានបរទេស Spy។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលនេះ ក៏បានដកស្រង់នូវសម្តីដែលជាសាក្សី សុំមិនបញ្ជេញឈ្មោះ បានស្រពិចស្រពិលក្នុងការឃើញហេតុការណ៍នោះ ដោយបានបញ្ជាក់ថា នាវេលា ព្រឹកព្រលឹមមុនពេលកើតហេតុ គេបានឃើញរថយន្តសណ្តោងធំមួយ បានមកក្បែរៗកន្លែងកើតហេតុដែលក្រោយមក ទើបទទួលព័ត៌មានបានថា ដើមឈើដែលគេយកមកលំអនៅថ្ងៃបុណ្យណូអែល (Christmas trees) ចំនួន ៣៥០ ដើមនោះត្រូវបានចោរលួចបាត់ទៅហើយ ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមភ្នាក់ងារមានសមត្តកិច្ចកំពុងតែធ្វើការតាមដានស៊ើបអង្កេត ក៏ដូចជា រកតំរុយផ្សេងៗ ដើម្បីឈានទៅដល់ការចាប់ខ្លួន៕
ដោយ ៖ ពិសីប្រភព ៖ spy