ព័ត៌មានអន្តរជាតិ ៖ ព្រះច័ន្ទពេញវង់ដ៏ធំ មូលក្រឡង់ និង បញ្ចេញពន្លឺភ្លឺជាងសព្វមួយដងនឹងកើតមានឡើង ជារៀងរាល់ ១៤ ខែម្តង នោះគឹ នឹងចំថ្ងៃ អាទិត្យ ទី ២៣ ខែ មិថុនា សប្តាហ៍ក្រោយនេះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស cnet ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមអោយដឹងផងដែរថា នៅក្នុងឆ្នាំនេះពោលគឺនៅសប្តាហ៍ក្រោយនេះតែម្តង ដែលត្រូវនឹងថ្ងៃទី អាទិត្យ ទី ២៣ ខែ មិថុនា ព្រះច័ន្ទនឹងមានពន្លឺជះភ្លឺ ជាងសព្វមួយដង ស្របពេលដែលវានឹងមានទំហំធំជាងធម្មតា ខណៈពេលដែលវានឹងរំកិលខ្លួន ខិតជិតមកផែនដីជាងឆ្នាំណាៗទាំងអស់ នោះគឺមានចម្ងាយពីផែនដីជាង ២២១,៨២៤ ម៉ាយ ហើយនេះក៏ជាការលើកឡើងរបស់អង្គការណាសា ផងដែរ
យ៉ាងណាមិញ បើយោងតាមព័ត៌មានវិទ្យាសាស្រ្ត ពីគេហទំព័រសារព័ត៌មាន EarthSky នឹងមិនមានអាភូតហេតុបែបនេះសាជាថ្មីម្តងទៀតនោះទេ មុនខែសីហា ឆ្នាំ ២០១៤ ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ cnet