ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស CNN កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា នៅឯភាគលិចប្រទេស ស៊ូដង់ រដ្ឋ Darfur កាលពីសប្តាហ៍កន្លងទៅ អណ្តូងរ៉ែមាសមួយកន្លែង បានជួបឧទ្ទេវហេតុបាក់រលំ ដោយបានសម្លាប់ជីវិត មនុស្សជាច្រើននាក់ ខណៈពេលដែលច្រើននាក់ផ្សេងទៀត បានរងរបួស។

លើសពីនេះ បើយោងតាមសម្តីរដ្ឋមន្ត្រីព័ត៌មាន មកពីអាជ្ញាធរជាតិ Darfur លោក Yaqub al-Damuki បានបញ្ជាក់អោយដឹងថា មកទល់នឹងពេលនេះ មនុស្ស ៥២ នាក់ត្រូវបានរកឃើញហើយ តែទោះជាយ៉ាងណា សកម្មភាពក្នុងការរុករក អ្នករស់រានមានជីវិតនៅតែបន្តមាននៅឡើយ ដើម្បីធានាអោយបានថា ចំនួនអ្នកស្លាប់បាត់បង់ជីវិត នឹងមិនឡើងខ្ពស់ជាងនេះ។

ដោយឡែក បើយោងតាមទូរទស្សន៍រដ្ឋ Ashorooq ក៏បានដកស្រង់នូវសេចក្តីថ្លែងការណ៍ជាផ្លូវការ កាលពីថ្ងៃព្រហស្បត្តិ៍ផងដែរថា ករណីសោកនាដកម្ម ដ៏គួរអោយរន្ធត់ក្នុងការបាក់អណ្តូងរ៉ែមាសមួយកន្លែងនេះ បានសម្លាប់មនុស្សច្រើនជាង ៦០ នាក់ទៅទៀត ហើយបើនិយាយពីមូលហេតុ ដែលបានបណ្តាលអោយកើតមានឡើង នូវរឿងដ៏នឹកស្មានមិនដល់នេះក៏ព្រោះតែក្រុមកម្មកររ៉ុករករ៉ែជីកចំកន្លែងគ្រោះថ្នាក់ (people dig in dangerous areas) ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN