បើទោះជាមានរូបថតមួយចំនួនរបស់ iPhone 7 ត្រូវបានគេបង្ហោះនៅលើអ៊ីនធឺរណែត ប៉ុន្តែ នេះគឺជាវីដេអូដំបូងគេ ដែលបង្ហាញអំពី iPhone 7 ។

/

វីដេអូនេះ បង្ហាញខ្លួននៅលើបណ្ដាញសង្គមចិន ប៉ុន្តែ គេនៅមិនទាន់រកឃើញប្រភពពិតរបស់វីដេអូនេះនៅឡើយ។ ក៏ប៉ុន្តែ នេះអាចជាវីដេអូបង្ហាញពី iPhone 7 ពិត ព្រោះថា ការកាត់តវីដេអូគឺមានការលំបាកច្រើនជាង បើធៀបនឹងការកាត់តរូបថត។

ពេលបានមើលវីដេអូនេះ អ្នកនឹងឃើញថា iPhone 7 ក្នុងវិដេអូ មានរូបរាងដូចទៅនឹងរូបថតដែលបានបែកធ្លាយកន្លងមក។ កាមេរ៉ាមានធំនៅផ្នែកខាងខ្នង ប្រាប់ឱ្យយើងដឹងថា កាមេរ៉ានៅលើ iPhone 7 នឹងមានការកែលំអច្រើន។ ទន្ទឹមនឹងនេះ ខ្សែអង់តែនកាត់ទទឹងទូរស័ព្ទ ក៏ត្រូវបានបំបាត់ចោល នៅសល់តែខ្សែជ័រដែលឱបជាប់ជ្រុងខាងលើ និងជ្រុងខាងក្រោមនៃស្មាតហ្វូននេះ។

វីដេអូនេះ ក៏បានបញ្ជាក់ថា iPhone 7 នឹងមិនមានរន្ធដោយកាស ព្រោះរន្ធ Lightning ក៏ត្រូវបានគេប្រើជារន្ធដោតកាស។

តាមគម្រោង iPhone 7 នឹងត្រូវបាន Apple ឧទ្ទេសនាមជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំនេះ។

ប្រែសម្រួល ៖ បុត្រា