ព័ត៌មានអន្តរជាតិ ៖ សោកនាដកម្មមួយ នៅឯប្រទេសចិនដែលស្ទើរតែមិនគួរអោយជឿត្រូវបានក្រុមអ្នកប្រើប្រាស់អ៊ិនធើណេត យកមកធ្វើការពិភាក្សា ក៏ដូចជាចែករំលែក និងរិះគន់ជាបន្តបន្ទាប់ ទៅលើយុវជនម្នាក់ បានជូយឧក្រិដ្ឋជន បើកការវាយប្រហារសម្លាប់រង្គាល មកលើក្រុមគ្រួសាររបស់ខ្លួន បន្ទាប់ពីពួកគាត់ ដាក់សម្ពាធខ្លាំងពេកក្នុងការសិក្សា នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស កាលពីពេលកន្លងទៅ ។ បើទោះជារឿងនេះ បានកើតឡើងរាងយូរបន្តិចមែន តែវាក៏ត្រូវបានក្រុមអ្នកប្រើប្រាស់អ៊ិនធើណេតមួយចំនួនចែករំលែកសាជាថ្មីនូវសោកនាដកម្មមួយនេះ។

គួរបញ្ជាក់ផងដែរថា ករណីឃាតកម្មជូយឧក្រិដ្ឋជនសម្លាប់រង្គាល ក្រុមគ្រួសាររបស់ខ្លួនមួយនេះ បានកើតឡើងនៅខេត្ត Henan ប្រទេសចិន។ ដោយឡែក បើនិយាយពីជន រងគ្រោះ ដែលត្រូវ បានសម្លាប់ ក្នុងនោះរួមមានដូចជា ៖ ឪពុកឈ្មោះ Gao Tianfengរួមទាំងកូនស្រីរបស់គាត់ផងដែរ បើយនិយាយពីម្តាយវិញ ត្រូវបានរួចផុតពីសោកនាដកម្មមួយនេះ បន្ទាប់ពីគាត់មិនបាននៅផ្ទះនោះទេ ។
ប្រភពសារព័ត៌មានដដែលបន្ថែមផងដែរថា កូនប្រុសដែលជនជាប់ចោទជួលឧក្រិដ្ឋជនរូបនោះ មានឈ្មោះ Zhang X ជាលទ្ធផលត្រូវបានធ្វើការចាប់ឃាត់ខ្លួន និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ បន្ទាប់ពីការតាមដានស៊ើបអង្កេតត្រូវបានរកឃើញ និងបញ្ជាក់ការពិតថាគេពិតជាបានជួល ជនដៃដល់ឈ្មោះ Wu X អោយមកសម្លាប់ក្រុមគ្រួសារគេពិតប្រាកដមែនដោយសន្យានិងផ្តល់ជាសាច់ប្រាក់ 200,000RMB ជាថ្នូរនឹងការសម្លាប់មនុស្សម្នាក់ៗ ៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន