ចូលមកដល់ចុងឆ្នាំ ២០១៣ កម្មវិធីធំៗប្រចាំឆ្នាំ ក៏ចាប់ផ្តើមប្រារព្ធឡើង ជាបន្តបន្ទាប់ ហើយYoutube ដែលជាគេហទំព័រប្រមូលផ្តុំវីដេអូដ៏អំជាងគេ នៅលើពិភពលោក ក៏បានបង្កើតកម្មវិធីពានរង្វាន់តន្ត្រីនិងគេ ហើយក៏ជាលើកដំបូងផងដែរ ។

width=470កម្មវិធីរបស់ Youtube មានឈ្មោះថា Youtube Music Awards ដែលត្រូវបានធ្វើឡើងនៅវេលាម៉ោង ៦ ព្រឹកមិញនេះហើយក៏ទើបតែបញ្ចប់ ជាស្ថាពរផងដែរ ។ នៅក្នុងកម្មវិធីជាលើកដំបូងនេះ Youtube បង្កើតពានរង្វាន់សរុបទាំងអស់ ៦ ប្រភេទ ដោយក្នុងប្រភេទនីមួយៗ មានអ្នកឈ្នះដូចខាងក្រោមនេះ ៖

-Artist Of The Year: Eminem

-Video Of The Year: Girls' Generation, I Got A Boy

-YouTube Phenomenon: I Knew You Were Trouble

-Innovation of the Year: DeStorm, See Me Standing

-Response Of The Year: Lindsey Stirling and Pentatonix, Radioactive

-Breakthrough Of The Year: Macklemore & Ryan Lewis

ដោយ ៖ លីលីប្រភព ៖ youtube