ស្រា Champagne ១១ដបដែលមានអាយុកាលជិត២០០ឆ្នាំ និងត្រូវដាក់ដេញថ្លៃនៅប្រទេសFinland ក្នុងសប្តាហ៏នេះ បើនិយាយពីតំលៃរបស់វាវិញអាចបានដល់ទៅរាប់ពាន់ដុល្លារឯណោះ។/                                ស្រា champagne ដែលមានអាយុកាលជិត២០០ឆ្នាំដបស្រា Champagne ទាំងអស់ត្រូវបានរកឃើញនៅឯកោះ Aaland ប្រទេស Finland កាលពីឆ្នាំ២០១០ ហើយវានិងត្រូវដាក់ដេញថ្លៃនៅថ្ងៃសុក្រប៉ុន្មានថ្ងៃខាងមុខនេះ។ ការរំពឹងទុកនូវថ្លៃរបស់វានិងមានតំលៃខ្ពស់ បន្ទាប់ពីមានស្រាដែលស្រដៀងទៅនិងស្រាខាងលើ​ និងមានអាយុកាលប្រហាក់ប្រហែលគ្នាបានលក់ក្នុងតំលៃ ៣៧,៤០០​ដុល្លារកាលពីឆ្នាំមុន។ ស្រា Champagne ទាំងអស់រួមមាន៖​ Juglar ចំនួន៦ដប , Veuve Clicquot ចំនួន៤ដប និង Heidsieck & Co ចំនួន១ដប ដែលនិងត្រូវដាក់ដេញថ្លៃនៅថ្ងៃសុក្រខាងមុខនេះ​ បើយោងតាមរបាយការណ៏ Agence France-Presse។ស្រាទាំងអស់ត្រូវបានរកឃើញនៅក្នុងកប៉ាល់ខូចខាតមួយជិតកោះ Aaland ដែលបានមានឧប្បត្តិវហេតុអំឡុងឆ្នាំ ១៨២៥ និងឆ្នាំ១៨៣០។ ស្រាទាំងអស់បានរក្សានូវរសជាតិដើមរបស់វា ខណៈពេលដែលវាស្ថិតនៅក្នុងលក្ខខ័ណ្ឌមួយក្រោមបាតសមុទ្រ Baltic នោះបើយោងតាមអ្នកជំនាញស្រាChampagne គឺលោក Richard Juhlin ។ ស្រាទាំងអស់និងត្រូវដាក់ដេញថ្លៃនៅឯមជ្ឍមណ្ឌលវប្បធម៌ Mariehamn កោះ Aaland នាម៉ោង៣រសៀល ម៉ោងក្នុងស្រុកប្រទេស Finland ៕

ដោយ ៖ មង្គលប្រភព ៖ ibtimes