គ្រូវបង្វឹកក្រុម Chelsea លោក Rafael Banitez បានប្រាប់អ្នកកាសែតថាលោក Alex-ferguson បានដើរបង្ហួសរូបលោក ពេលដែលលោកកំពុងរង់ចាំការចាប់ដៃបន្ទាប់ពីបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២-២។

លោកនិយាយថាយើងបានរៀបចំនឹងត្រៀមទប់ទល់រួចជាស្រេច ដែលអាចធ្វើអោយយើងមានឥទ្ធិពលបាននៅតង់ទី ១ តែដោយសារកំហុស ២ ដងធ្វើអោយយើងបាត់បង់ឪកាសនឹងភ្លាត់ស្នៀតបណ្តោយអោយ ២ គ្រាប់ដំបូងបានទៅលើ ក្រុម Manutd។តែនៅតង់ទី ២ យើងធ្វើបានល្អនឹងគ្រប់ទៅលើស្ថានការណ៍បានវិញ ដោយវាយបកបានស្មើវិញដោយកីឡាករ Eden Hazard នឹង Ramires បានធ្វើអោយពួកយើងកាន់តែមានសន្ទុះខ្លាំងឡើង ហើយមានឪកាសស៊ុតបានមួយគ្រាប់ទៀត ដោយកីឡាករ Juan Mata តែត្រូវជួយសង្គ្រោះដោយអ្នកចាំទីដ៏ល្អ David De Gea ធ្វើអោយលទ្ថ-ផលបញ្ចប់ទៅដោយពិន្ទុគ្រាប់បាល់ ២-២៕
ដោយ ៖ កុសលប្រភព ៖ skysports