កាលពីពេលមុនៗ យើងធ្លាប់បានឃើញមកហើយនូវរូបភាពខាងក្រៅ (រូបភាពចចាមអារាម) របស់Samsung Galaxy S4 Active ហើយមកដល់ថ្ងៃនេះ គេហទំព័រ TheUnlockr បានបន្តបង្ហោះរូបភាពលើក្រដាស់កាសែត​ នៃស្មាតហ្វូននេះ។ ក្នុងនោះ Galaxy S4 Active (ឈ្មោះកូដ SGH-I537) នឹងត្រូវបានចែកចាយដោយ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត AT&T, រូបភាពខាងក្រៅរបស់វា មិនសូវជាខុសគ្នាប៉ុន្មានឡើយ បើប្រៀបទៅនឹងរូបភាពចចាមអារាមកាលពីលើកមុន។

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវអេក្រង់ទំហំ5 Full-HD, CPU Quad Core Snapdragon 600 1,9GHzមានសមត្ថភាពអាចការពារការជ្រាបចូលនៃទឹក និងធូលី ដូចនឹង Sony Xperia Z ។ កាមេរ៉ាក្រោយមានទំហំ 8 megapixel តូចជាង 13 megapixel របស់ S4 ធម្មតា។

/

នៅត្រង់កន្លែងម៉ោង ក្នុងរូបភាពចចាមអារាម មានលេចចេញកាលបរិច្ឆេទ ថ្ងៃទី​២១ ខែមិថុនា ដែលលទ្ធភាពច្រើន នេះគឺជាពេលវេលានៃការបង្ហាញខ្លួននៃ Galaxy S4 Active ហើយមុននេះមួយថ្ងៃគឺថ្ងៃទី ២០ ខែមិថុនា Samsung ក៏នឹងប្រារព្ធព្រឹត្តិការណ៍មួយ ពាក់ព័ន្ធនឹងបណ្តាឧបករណ៍ Galaxy និង ATIV ដែលនឹងធ្វើឡើងនៅ London ប្រទេសអង់គ្លេស៕

ដោយ៖ សិលាប្រភព៖ TTE