ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសជនជាតិ ន័រវេ ម្នាក់ដែលមានឈ្មោះថា  Petter Kverneng  វ័យ ២០ ឆ្នាំ ត្រូវបានរកអោយឃើញថា មិត្តស្រីរបស់ខ្លួនបានសន្យាថា  នាងនឹងព្រមគេងជាមួយគាត់ បើសិនណា គាត់ទទួលបាន  Liked  នៅក្នុងទំព័រហ្វេសប៊ុក ដល់ទៅ ១ លានដង ក្នុងរយៈពេលត្រឹមតែ ១៨ ម៉ោង។

width=467

គួរបញ្ជាក់ផងដែរថា មិត្តស្រីរូបនោះ មានឈ្មោះថា Cathrine Johansen វ័យ ១៩ ឆ្នាំ​​​ ។ លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ដើម្បីទទួលបាន Liked ដល់ទៅ ១ លានដងនោះពោលគឺតាមរយៈការ Liked លើរូបភាព​ ដែលជាសារព្រហើនមួយដោយបានសរសេរបញ្ជាក់ថា ៖​ Cathrine says that if I can get   1m ‘likes’  she will have sex with me Please share and like. ។

​ភ្លាមនោះ ក៏មានការចាប់អារម្មណ៍ ក៏ដូចជា ប្លែកចិត្តបន្ទាប់ពីបានឃើ់ញសារព្រហើនមួយនេះនៅក្នុងទំព័រហ្វេសប៊ុក ដែលក្រោយមក ទទួលបាន Liked ដល់ទៅ ៥០០,០០០ ផងដែរ។ តែទោះជាយ៉ាងណា  មកទល់នឹងពេលនេះ  រូបភាពដែលជាសារដ៏ព្រហើនមួយនោះ  ត្រូវបានremove ចេញពីទំព័រហ្វេសប៊ុកហើយ៕

ដោយ ៖ ពិសិដ្ឋប្រភព​៖ Happening