ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលចេញដោយទំព័រសារព័ត៌មានបរទេស CNN នាវេលាមុននេះបន្តិចបានបញ្ជាក់អោយដឹងថា ជាលទ្ធផលបេសកម្មរបស់ភ្នាក់ងារ តាមដានស៊ើបអង្កេត ពិសេស សហរដ្ឋអាមេរិក  FBI  ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីចាប់បានជនសង្ស័យ បំផ្ទុះគ្រាប់បែកនៅរដ្ឋ Boston និងបញ្ជូនទៅកាន់មន្ទីរឃុំឃាំង។

width=452

គួរបញ្ជាក់ផងដែរថា  ​ព័ត៌មានមួយនេះ  វាគឺជាការសាទរមួយពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Boston បន្ទាប់ពីជនដៃដល់  ស្តិតនៅពីក្រោយការបំផ្ទុះគ្រាប់បែក  ត្រូវបានចាប់ឃាត់ខ្លួន។

ប្រភពសារព័ត៌មានដដែលថា ការចាប់ឃាត់ខ្លួននោះ អាចធ្វើទៅបាន បន្ទាប់ពីមានការតាមដានស៊ើបអង្កេតយ៉ាងម៉ត់ចត់  និងឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ ដែលកំពុងតែលាក់ខ្លួន នៅក្នុងទូកមួយគ្រឿង  នាទីប្រជុំជន Watertown រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

width=439

យ៉ាងណាមិញ អំឡុងនៃពេលចេញប្រតិបត្តិការតាមចាប់ឃាត់ខ្លួនជនសង្ស័យទាំងនោះ ក៏បានកើតមានឡើងនូវការផ្ទុះអាវុធ បាញ់តទល់ជាមួយនឹងសមត្តកិច្ច  ដែលនៅក្នុងនោះ ក៏បានបាញ់សម្លាប់ជនសង្ស័យពីររូប ក្នុងនោះមានឈ្មោះ Tamerlan Tsarnaev វ័យ ២៦ ឆ្នាំខណៈពេលដែលជនសង្ស័យម្នាក់ទៀត ត្រូវបានចាប់ឃាត់ខ្លួន និងបញ្ចូនទៅកាន់មន្ទីរឃុំឃាំង គេមានឈ្មោះ  Dzhokhar A Tsarnaev វ័យ ១៩ ឆ្នាំ។

width=439             Tamerlan Tsarnaev បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីមានការផ្ទុះអាវុធ

ដោយឡែក    ក៏មានការបញ្ជាក់អះអាងផងដែរ  ពីសំណាក់ម្តាយមីងជនជាប់ចោទ ឈ្មោះMaret Tsarnaeva ពួកគេទាំងពីរនាក់ ជាបងប្អូននិងគ្នា ( Tamerlan Tsarnaev និង Dzh-okhar A Tsarnaev) ហើយពួកគេបានក្លាយជាពលរដ្ឋស្របច្បាប់ក្នុងរដ្ឋ  Massachusettsនេះ    បន្ទាប់ពីបានផ្លាស់ទីលំនៅ  ពីប្រទេសរុស្ស៊ី កាលពីអំឡុង ១០ ឆ្នាំមុន ។  លោកស្រីបន្ថែមថា ថ្មីៗនេះ គេបានក្លាយជាអ្នកកាន់សាសនាម៉ូស្លីម  (Muslim)  ជ្រុលនិយម ខណៈពេលដែលធ្វើការបន់ស្រន់ (Pray) ដល់ទៅ ៥ ដងក្នុងមួយថ្ងៃ។

width=434

លើសពីនេះទៅទៀត  ក៏មានការបង្ហោះជា Status នៅក្នុងទំព័រ  Twitter ផងដែរពីសំណាក់មន្រ្តីផ្លូវការប្រចាំរដ្ឋ   Boston  ដោយបានបញ្ជាក់ថា ៖  ការតាមប្រមាញ់ត្រូវបានបញ្ចប់​ ការរុករកស្រាវជ្រាវ  ក៏រួចរាល់   ភារវកម្ម ក៏ត្រូវបញ្ចប់ផងដែរ ជាលទ្ធផល យុត្តិធម៌ ពិតជាបានឈ្នះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ