អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស (Leakedarea) ដែលបានចេញផ្សាយកាលពីថ្ងៃទី ០៥ តុលា កន្លងផុតទៅថ្មីៗនេះ បានអោយដឹងថា មានបុរសចិត្តសឿងជនជាតិហ្វាំងឡង់ដ៍ម្នាក់ បានដាក់ដេញថ្លៃប្រពន្ធរបស់ខ្លួន នៅតាមប្រព័ន្ធអ៊ិនធើណេត។

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍មួយនេះ បានកើតឡើងនៅឯភាគខាងត្បូងប្រទេសហ្វាំងឡុងដ៍ ហើយបើនិយាយពីអត្តសញ្ញាណស្វាមីចិត្តសឿងរូបនោះ មិនទាន់ត្រូវបានបញ្ជាក់អះអាងអោយច្បាស់នៅឡើយទេ គ្រាន់តែបានដឹងថាគេបានដាក់ដេញថ្លៃប្រពន្ធរបស់ខ្លួននៅលើប្រព័ន្ធអ៊ិនធើណេត ស្របពេលដែលពួកគេមានជម្លោះនឹងគ្នា ខណៈពេលដែលការដេញថ្លៃដំបូងត្រូវបានចាប់ផ្តើមពីតម្លៃ 5 Euros ដែលមកទល់នឹងពេលនេះ ជនមិនស្គាល់មុខ បានហ៊ានប្រកាសដេញថ្លៃស្រ្តីជាភរិយារូបនោះ ក្នុងតម្លៃ 100,000 Euros ។
លើសពីនេះទៅទៀត បុរសជាស្វាមី ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បើសិនជាបុគ្គលណាមួយ ហ៊ានប្រកាសដេញថ្លៃក្នុងតម្លៃមួយដ៏ខ្ពស់ជាងគេនោះ គេនឹងអាចមកទទួលស្រ្តីជាភរិយានោះបាននៅឯផ្ទះរបស់ពួកគេ កាន់តែឆាប់កាន់តែល្អ។
ដោយឡែក ទន្ទឹមនឹងការកើតមានឡើងនូវករណីមួយនេះ អាជ្ញាធរមានសមត្តកិច្ចទាក់ទិន ទៅនឹងប្រព័ន្ធអ៊ិនធើណេត ក៏បានលប់ចោលនូវការដាក់ដេញថ្លៃមួយនោះភ្លាមៗ ដោយមិនចាំបាច់សួរ ក៏ដូចជា ការពន្យល់បកស្រាយពីអ្នកបង្ហោះនោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ leakedarea