ព័ត៌មានអន្តរជាតិ ៖ គូស្នេហ៍មួយគូ ដែលមានឈ្មោះថា Jennifer Harvey វ័យ ៤១ ឆ្នាំ និងRichard McBride វ័យ ៣៧ ឆ្នាំ ត្រូវបានក្រុមមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃអង្គារ កន្លងទៅនេះ បន្ទាប់ពីបានតាមប្រមាញ់ជាប់ និងរកឃើញថា ពួកគេទាំងពីរនាក់ បានបើកយុទ្ធនាការសង្គ្រាមសឹករួមគ្នា (រួមភេទ) នៅលើកៅអីអង្គុយតាមទីសាធារណៈ ក្បែរទីលានលេងកីឡា Baseball ក្នុងឧទ្យានជាតិ Naylors Run Park ក្នុងរដ្ឋ Pen-nsylvania សហរដ្ឋអាមេរិក ។

ជាការពិត គូស្នេហ៍មួយគូនេះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលក្រុមមន្រ្តីប៉ូលីស តាមប្រមាញ់ជាប់នូវការធ្វើរឿងអាសអាភាសបែបនេះ នៅតាមទីសាធារណៈ។យ៉ាងណាមិញ បើតាមប្រភពសារព័ត៌មាន ដដែលបន្ថែមថា មកទល់នឹងពេលនេះ គូស្នេហ៍មួយគូនេះ ត្រូវបានចាប់ឃាត់ខ្លួនហើយ ពីបទប្រព្រឹត្តិអំពើអាសអាភាស ដោយបើកចំហ ស្របពេលដែលនឹងមានការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ៕
ចងចាំ ៖ ដាច់ខាត កុំយកតម្រាប់តាម , អំពើមិនសមគួរ សង្គមពិតជាមិនទទួលស្គាល់នោះទេ ៕
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost