ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលផលិតឡើងវិញពីខ្សែភាពយន្ដកូរ៉េ និងចិន ៖

រឿង W: 2 Worlds Apart

/

យោងតាមប្រភពមួយ កញ្ញា Aom Sushar នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគថ្មីផលិតឡើងវិញ គឺរឿង “W: 2 Worlds Apart” នេះ ។

រឿង My Sassy Girl

/

លោក Best Nathasit និងកញ្ញា Kaew Jarinya សម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដរឿង “My Sassy Girl” ដែលផលិតឡើងវិញពីខ្សែភាពយន្ដកូរ៉េដ៏ពេញនិយម ។  

រឿង My Lucky Star

/

លោក Film Thanapat ចាប់ដៃគូសម្ដែងសារជាថ្មីជាមួយនឹងកញ្ញា Bifern Anchasa នៅក្នុងខ្សែភាពយន្ដភាគថ្មីផលិតឡើងវិញរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “My Lucky Star” ។ ខ្សែភាពយន្ដដើមរបស់តៃវ៉ាន់ ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៧ សម្ដែងដោយ លោក Jimmy Lin និងកញ្ញា Yoo Ha Na ។

រឿង Sing Again

/

ខ្សែភាពយន្ដរឿង “Sing Again” នេះចូលរួមសម្ដែងដោយ Saint Suppapong, Lay Talay, និង Nara Thepnupha ។ Version កូរ៉េចំណងជើងថា “Persevere, Goo Hae Ra” បានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៥ ដោយមានការចូលរួមសម្ដែងដោយ Min Hyo Rin, Kwak Shi Yang, និង Jung Jin Young ។

រឿង You’re My Heartbeat

/

ខ្សែភាពយន្ដ ដែលសម្ដែងដោយ Dj Push, Mai Davika, Blue Pongtiwat, និង Jackie Jackrin រឿង “You’re My Heartbeat” គឺបានថតចប់ហើយ ។ Version ដើមនៃខ្សែភាពយន្ដនេះ គឺរឿង “The Fox’s Summer” ដែលចាក់បញ្ចាំងកាលពីឆ្នាំ ២០១៧ ដោយមានការចូលរួមសម្ដែងដោយ Jiang Chao និង Tan Sungyun ។

រឿង Boss & Me

/

ខ្សែភាពយន្ដលំនាំថៃរឿង “Boss & Me”  ចូលរួមសម្ដែងដោយលោក Dj Push និងកញ្ញា Aom Sushar ។  ខ្សែភាពយន្ដនេះ បានថតចប់យូរណាស់មកហើយ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate