យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ និងអ្នកបុរាណវិទ្យានៃប្រទេស ឥណ្ឌាកាលពីពេលថ្មីៗនេះ បានអោយដឹងថា រូបព្រះបដិមាករមួយអង្គ ត្រូវបានគេស្វែងរកឃើញនៅតំបន់មួយជិតប្រទេស ស៊ឺបៀ និងម៉ុងតេណេហ្គ្រូ ដែលរូបព្រះបដិមាករនេះទៀតសោត គឺមានអាយុកាលដល់ទៅ ១,០០០ឆ្នាំឯណ្ណោះ។

width=457

បើតាមការអោយដឹងពីលោក  Indiana Jones សាស្រ្ដាចារ្យបុរាណវិទ្យាសកលវិទ្យាល័យStuttgart University បានបញ្ចាក់ថា រូបព្រះបដិមាករនេះ គឺមានព្រះនាម Vaisravana  ដែលមានទំងន់ ១០គីឡូក្រាម កម្ពស់ ២៤ សង់ទីម៉ែត្រ និងជាពិសេសគឺ រូបព្រះបដិមាករនេះ​ត្រូវបានសាងសង់ឡើ់ងអំពីអាចម៍ផ្កាយ។ លោកJones បន្ដថាទោះបីជាយ៉ាងណាក៏ដោយ ក៏រូបព្រះបដិមាករនេះ ត្រូវបានគេរក្សាទុកក្នុងសារមន្ទី នៃប្រទេសឥណ្ឌាសិនដែរ៕

ដោយ៖ រក្សាប្រភព៖ newsday