តាមរយៈការសម្ដែងរបស់តារាប្រុសស្រីប្រកបដោយទេពកោសល្យសម្ដែង ខ្សែភាពយន្ដភាគថៃទាំងពីររឿងនេះ នឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ PPTV និង Thai TV3 ក្នុងពេលឆាប់ៗខាងមុខនេះ ។

រឿង Wo Ai Ni, Tur Tee Ruk

/

ក្រោយថតចប់រយៈពេលប៉ុន្មានឆ្នាំ ខ្សែភាពយន្ដរឿង “Wo Ai Ni, Tur Tee Ruk” ដែលសម្ដែងដោយ លោក Sean Jindachot កញ្ញា Peak Pattarasaya និងលោក Tor Saksit នឹងចាក់បញ្ចាំង នៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ៩៖៣០ នាទីយប់ លើកញ្ចក់ទូរទស្សន៍ PPTV ។

/

 រឿង May December Romance

/

ខ្សែភាពយន្ដរឿង “May December Romance” ជាខ្សែភាពយន្ដទី ២ ដែលផលិតដោយ តារាស្រី/ផលិតករ អ្នកនាង Donut Manatsanun ។ ខ្សែភាពយន្ដនេះសម្ដែងដោយ Ryu Vachirawich, Yam Matira, Shahkrit Yamnam, និង Tanin Manoonsil ។ មិនតែប៉ុណ្ណោះ កញ្ញា Mint Ranchrawee ដែលទទួលបានប្រជាប្រិយភាពខ្លាំង សម្រាប់ការសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “Praomook” ក៏សម្ដែងជាតួសំខាន់ នៅក្នុងខ្សែភាពយន្ដនេះផងដែរ ៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates