កាលពីថ្ងៃទី ៩ ខែកក្កដា ដែលទើបតែកន្លងទៅថ្មីៗនេះ នៅឯតំបន់អគារ Apartment មួយ នៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន បានកើតឡើងហេតុការណ៍មួយគួរឲ្យខ្លោចចិត្តមួយ ដែលបានធ្វើឲ្យភ្ញាក់ផ្អើល និងកក្រើកពេញ ប្រទេសចិន។

កាលពីម៉ោង ៩ កន្លះព្រឹក កាមេរ៉ាសុវត្ថិភាពនៃអគារ Apartment ដែលកើតហេតុនោះ បានថតជាប់ នូវរូបភាពក្រណាត់មួយដុំដែលមានរុំ ទារកទើបនឹងកើតនៅក្នុងនោះ ត្រូវបានគេចោលពីទីខ្ពស់ មកលើដី។ ក្រោយមក មនុស្សមួយចំនួនបានដើរកាត់ ឆ្ងល់ថាជាអ្វីដែរ ប៉ុន្តែមិនចាប់អារម្មណ៍ និងដើរហួស ដល់ពេលដែលរថយន្ត Porsche មួយគ្រឿងបានមកដល់ និងកិនពីលើក្រណាត់នោះហើយ ទើបអ្នកដំណើរ ឆ្លងកាត់ទីនោះមានការភ្ញាក់ផ្អើលឡើង។ ពេលនោះ ទារកដែលទើបនឹងកើតនោះ នៅសល់តែថ្លុកឈាម មើលស្ទើរតែមិនដឹងថាជាអ្វីទៅហើយ។

/អគារ Apartment ដែលកើតរឿងហេតុ

រឿងដែលមិននឹកស្មាន បន្ទាប់ពីធ្វើការស៊ើបអង្កេតសាកសួរ ជំហានដំបូងរបស់អាជ្ញាធរ គឺម្តាយបង្កើតរបស់ទារកនោះតែម្តង ជាអ្នកដែលចោលទារកពីទីខ្ពស់ មកដី បន្ទាប់ពីម្តាយឬស្យាម្នាក់នេះ សម្រាលទារកអភ័ព្ទ ក្នុងបន្ទប់ទឹករួចមក។

បើតាមសំដីរបស់អ្នកជិតខាង ម្តាយចិត្តអប្រិយម្នាក់នេះ មានត្រកូល Zhang ហើយទើបតែមានអាយុ ១៨ឆ្នាំ ជាបុគ្គលិកនៅហាងអ៊ុតសក់មួយ ហើយរស់នៅក្នុងបន្ទប់ Apartment មួយដែលមានគ្នាដល់ទៅ ៨,៩ នាក់ មានទាំងប្រុស ទាំងស្រី រញ៉ែរញ៉ៃពេញនោះ។

/

អ្នកជិតខាងទាំងអស់ ពេលត្រូវបានសាកសួរ ពីរឿងហេតុនេះ សុទ្ធតែមានការខឹងសម្បារ នឹងម្តាយអប្រិយម្នាក់នោះ ដោយពួកគេនិយាយថាៈ “បង្កើតគេមកហើយ បើគ្មានសមត្ថភាពចិញ្ចឹម យកគ្នាទៅឲ្យមណ្ឌលក្មេងកំព្រា ចិញ្ចឹមក៏បាន ចាំបាច់អី ត្រុវធ្វើសាហាវយ៉ាងដូច្នេះ?, បើទោះជាសត្វខ្លា ក៏វាមិនស៊ីកូនឯងដែរ នេះគឺសម្លាប់មនុស្សហើយ ហើយជាកូនខ្លួនឯងទៀត។ យុវវ័យឥឡូវកើតអីអស់ហើយហ្នឹង?” ។

នៅចំពោះមុខ សមត្ថកិច្ចបានចាប់ខ្លួន និងនាំម្តាយអប្រិយនោះទៅមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យតាមដាន សុខភាព ​និងខួរក្បាល ហើយនិងស៊ើបអង្កេតបន្ត៕

ដោយ៖ សិលាប្រភព៖ Afamily