រូបថតដែលបានបង្ហាញនេះ ហាក់បីដូចជា កំប្លែងណាស់ នៅពេលដែលស្ត្រីម្នាក់ ជិះលើខ្នងសេះខ្មៅ ដល់ទៅ ៣ ដែល បង្ហែរហម ដោយសត្វចៀម រាប់ពាន់ក្បាល នៅលើផ្លូវនៃទីក្រុង Marseile ប្រទេសបារាំង។

រូបថតនេះដែរត្រូវបានគេផ្តិតបាន និងកម្មវិធីនេះធ្វើឡើងនៅ សាលារាជធានីវប្បធម៌នៃទ្វីបអឺរ៉ុប ហើយកម្មវិធីនេះ ត្រូវបានដាក់ឲ្យអនុវត្តន៍ និងទទួលបានជោគជ័យជាង ២៥ ឆ្នាំ មកហើយ។ការធ្វើបែបនេះ ក្នុងគោលបំណងចង់លើក កម្ពស់វប្បធម៌របស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរ។

នៅឆ្នាំនេះ ទីក្រុង Marseille ប្រទេសបារាំង រួមជាមួយនឹង Kosice ប្រទេសស្លូវ៉ាគី បានជ្រើសរើស សហភាពអឺរ៉ុប សម្រាប់ ធ្វើកម្មវីធី European Capital of Culture in 2013 នេះឡើង។ កាលពីថ្ងៃទី ៨ ខែ មិថុនា កន្លងទៅនេះ សត្វចៀម ជាង ៣០០០ ក្បាលបានចូលរួមចំណែកធ្វើឲ្យកម្មវិធីខាងលើប្រកបដោយភាពជោគជ័យ ដោយទទួបានការ ទាក់ទាញ មនុស្សរាប់សិបពាន់នាក់ ដើម្បីចូលរួមទស្សនាព្រឹត្តិការណ៍ខាងលើ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល