ដោយចូលធ្វើការប្រកួតតែក្នុងតង់ទី2ប៉ុណ្ណោះ ប៉ុន្តែកីឡាករជើងខ្លាំងរបស់ Barcelona,Messi បានដឹងពីវិធីផ្លាស់ប្តូរចរន្តនៃការប្រកួត។

Messi ស្មានមិនដល់ត្រូវបានគ្រូបង្វឹក Tito ឲ្យអង្គុយលើកៅអីបំរុង។ ហេតុដូច្នេះ កំលាំងវាយសំរុករបស់ Barcelona នៅក្នុងតង់ទី1 មានកំរិតខ្សោយ។ រង់ចាំដល់នាទីទី32ទើប Barcelona ទទួលបានគ្រាប់បាល់មួយគ្រាប់នាំមុខមុន រកបានដោយកីឡាករ Adriano ។

width=305

Messi ពិតជាខ្លាំងមែន !

Messi ចូលប្រកួតនៅពេលដែលការប្រកួតនៅសល់តែ 30នាទីទៀតនឹងត្រូវបញ្ចប់ តែបានធ្វើឲ្យចរន្តនៃការប្រកួតផ្លាស់ប្តូរយ៉ាងច្រើន។ Messi មានមុខនៅគ្រប់ទីតាំងនៃការវាយសំរុកដ៏គ្រោះថ្នាក់របស់ Barcelona ហើយបានបង្កើតនូវឱកាសរកគ្រាប់បាល់ជាច្រើនឲ្យមិត្តរួមក្រុម។ ក្នុងនោះខ្លួនMessi ផ្ទាល់រកបានពីរគ្រាប់ឲ្យក្លឹប ដែលមានមួយគ្រាប់ជាគ្រាប់បាល់ពិន័យ Penalty, ហើយមួយគ្រាប់ទៀតរកបានដោយកីឡាករ David Villa ក្រោយពីផ្លាស់ប្តូរចូលប្រកួតផងដែរ។

លទ្ធផល៖ Getafe vs Barcelona (1-4)រកបានគ្រាប់បាល់ដោយ៖ Sarabia 80' - Adriano 32'; Messi 74', 78'; Villa 90'កីឡាចូលប្រកួត៖

/

ក្នុងនោះ Real Madrid បានប្រកួតចាញ់ Sevilla ក្នុងលទ្ធផល (0-1) ៖

Sevilla : Trochowski 2'

កីឡាករចូលប្រកួត៖

Sevilla: Palop; Cicinho, Spahic, Botia, Fernando Navarro; Medel, Maduro; Rakitic, Navas,Trochowski; Negredo.

Real: Casillas; Arbeloa, Pepe, Ramos, Marcelo; Khedira, Xabi Alonso; Cristiano Ronaldo, Ozil,Di Maria; Higuain.

ដោយ៖ សិលាប្រភព៖ 24h & youtube