ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាមេផ្ទះម្នាក់ មកពីក្រុង Seremban ប្រទេស ម៉ាឡេស៊ី ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលបានឃើញរូបថតរបស់នាង ជាមួយនឹងបុរសម្នាក់ដោយចៃដន្យ នៅក្នុងគណនីហ្វេសប៊ុកក្លែងក្លាយមួយ ដែលមិនមែនជារបស់នាង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ។

ស្រ្តីជាមេផ្ទះវ័យ ៣១ ឆ្នាំ ឈ្មោះ Chong បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា នាងបែរជាបានរកឃើញគណនីហ្វេសប៊ុកក្លែងក្លាយមួយ និយាយច្បាស់ថា នាងអាចបម្រើសេវាកម្មផ្លូវភេទ។
នាងបានបន្ថែមថា គណនីក្លែងក្លាយមួយនេះ មានរូបរបស់នាងដល់ទៅ៨ សន្លឹក បន្ទាប់ពីបានទាញយកពីគណនីពិតរបស់នាង ។ យ៉ាងណាមិញ ស្វាមីរបស់ស្រ្តីមេផ្ទះរូបនេះឈ្មោះ Xiao វ័យ ៤២ ឆ្នាំ ពួកគេពិតជាមិនអានតាមដានរកឃើញ អ្នកក្លែងបន្លំគណនីរូបនោះបានទេ បើទោះជារកជំនួយពីអ្នកជំនាញក៏ដោយ។ ដោយឡែក គូស្វាមីភរិយាមួយគូនេះ បានដាក់ពាក្យប្តឹងទៅកាន់ប៉ូលីស កាលពីថ្ងៃទី ១៤ ដើម្បីធ្វើការជួយអន្តរាគមន៍ហើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន