មនុស្ស និងសត្វនៅលើភពព្រះអង្គារ អាចត្រូវបានកំទេច ដោយសារការប្រើអាវុធនុយក្លេអែរ របស់មនុស្សមកពីភពផ្សេងណាមួយណា នេះគឺជាការយល់ឃើញរបស់សាស្ដ្រាចារ្យ John Brandenburg អ្នកជំនាញការផ្នែក plasma ដែលធ្លាប់ជាបុគ្គលិករបស់ទីបញ្ជាការអាកាសចរណ៍-អវកាសការពារជាតិអាមេរិក (Space Missile Defense)។

width=537

កាសែត International Business Insider ដកស្រង់ទិន្នន័យនៃស្ថាបត្យកម្មផ្នែកវិទ្យាសាស្ដ្ររបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ ឱ្យដឹងថា ក្នុងលំហអវកាសក្បែរផែនដី អាចធ្លាប់មានកងទ័ព ឬមនុស្សយន្ដ (ដែលមានចរឹត ប្រឆាំងនឹងមនុស្សដែលមានកម្រិតនៃការរីកច្រើនទាប ដូចនៅលើផែនដី) មានអាវុធនុយក្លេអែរ ហើយការប្រើប្រាស់អាវុធនេះ បានបណ្ដាលឱ្យមនុស្សនៅលើភពអង្គារ ត្រូវផុតពូជ។

/

រូប​ភាព​របស់​សាស្ដ្រា​ចារ្យ John Brandenburg បង្ហាញ​អំពី​ការ​ផ្ទុះ​អាវុធ​នុយក្លេអែរ នៅ​ភព​អង្គារ​

អ្នកវិទ្យាសាស្ដ្រ John Brandenburg មានភ័ស្ដុតាងបង្ហាញអំពីករណីផ្ទុះនុយក្លេអែរដ៏សាហាវមួយ នៅលើភពអង្គារ បានកំទេចតំបន់ប្រជុំជនបុរាណ នៅ Cydonia និង Utopia ដែលជាផ្នែកទាំងពីររបស់ភពនេះ។ តាមការយល់ឃើញរបស់សាស្ដ្រា​ចារ្យ John Brandenburg ការផ្ទុះអាវុធនុយក្លេអែរនៅលើភពអង្គារ ត្រូវបានធ្វើឡើងដោយមនុស្សមកពីភពផ្សេងដែលមានបច្ចេកវិទ្យាខ្ពស់។ ពួកគេបានរៀបចំ និងកំទេចជីវិតនៅលើភពអង្គារ ទៅតាមគម្រោងការជាក់លាក់។

/

បំណែក​នៃ​អាគារ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​នុយក្លេអែរ នៃ​ភព​អងគារ

កាសែត International Business Insider បន្តថា ភ័ស្ដុតាងស្ដីអំពីការផ្ទុះអាវុធនុយក្លេអែរ គឺមានពិត ដោយវាបានបន្សល់នូវពណ៌ក្រហមនៅលើភពព្រះអង្គារ ធ្វើឱ្យវាត្រូវគេហៅថា ភពក្រហម។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ vice/inquisitr