អគ្គមេបញ្ជាការកងទ័ពអ៊ីស្រាអែល បានប្រកាសថា ប្រទេសរបស់លោក បានត្រៀមជាស្រេចដើម្បីវាយប្រហារអ៊ីរ៉ង់ នៅពេលចាំបាច់។ លោកថ្លែងថា កងទ័ពគឺជាមធ្យោបាយអាចធ្វើអោយអ៊ីរ៉ង់បោះបង់មហិច្ឆតានុយក្លេអែរ។

width=450

អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចដើម្បីវាយប្រហារអ៊ីរ៉ង់

មន្ដ្រីនៃប្រទេសអ៊ីស្រាអែលអោយដឹងថា ក្រៅពីការធ្វើអោយឯកោផ្នែកការទូត សម្ពាធសេដ្ឋកិច្ច និងការដាក់ទណ្ឌកម្មនោះ ការគំរាមផ្នែកយោធាអាចធ្វើអោយប៉ះពាក់ដល់កម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់។ សារព័ត៌មានអ៊ីស្រាអែល ដកស្រង់សំដីរបស់លោក Gantz អោយដឹងថា ៖ ដើម្បីបង្កើតការគំរាមជាក់ស្ដែង យើងបានត្រៀមជាស្រេចដើម្បីវាយប្រហារអ៊ីរ៉ង់។

លោក Gant បកស្រាយថា ក្រុង Tehran នៅមិនទាន់ទទួលស្គាល់ថា បានផលិតអាវុធនុក្លេអែរដែរ ឬអត់ ប៉ុន្ដែកងទ័ពអ៊ីស្រាអែលបានត្រៀមជាស្រេចសម្រាប់ទប់ទល់គ្រប់កាលៈទេសៈ។

ក្នុងរយៈពេលកន្លង ប្រទេសអ៊ីស្រាអែលធ្លាប់បានគំរាមថានឹងវាយប្រហារអ៊ីរ៉ង់ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអែររបស់ប្រទេសនេះ។ ខណៈនោះដែរ អាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ក៏បានសន្យាថា នឹងធ្វើគ្រប់យ៉ាងដើម្បីរារាំងក្រុង Tehran ក្នុងការអភិវឌ្ឍអាវុធនុយក្លេអែរ។

នៅក្នុងកិច្ចប្រជុំថ្មីៗនេះនៅ Baghdad ស្ដីពីនុយក្លេអែរ ក្រុង Tehran ​បានបដិសេធក្នុងការបញ្ឈប់កម្មវិធីចម្រាញ់សារធាតុ uranium កម្រិត ២០% និងបានប្រកែកយ៉ាងតឹងសរសៃ.ក ចំពោះគោលដៅចុងក្រោយរបស់សកម្មភាពនេះ។ កិច្ចចចារខាងមុខនឹងត្រូវបានធ្វើឡើងនៅក្រុង Moscow ប្រទេសរុស្ស៊ី៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing