ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Chinadaily ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ​​  បានបញ្ជាក់អោយដឹងថា ទស្សនាវដ្តី​ Time​​របស់​អាមេរិក​​កាល​ពី​ថ្ងៃ​ទី​​  ១៩ ធ្នូ បាន​ជ្រើស​រើស​យក​ប្រធានាធិបតី​​​សហ​រដ្ឋ​អាមេរិក​​​លោក​បារ៉ាក់​អូបាម៉ា ​​ ដែល​ទើប​នឹង​​ជាប់​ឆ្នោត​​​ប្រធានាធិបតី​​​ជា​ថ្មី​ទៀត  ​​កាល​ពី​ខែ​វិច្ឆិកាជា​«មនុស្ស​ប្រចាំ​ឆ្នាំ​២០១២» ។ លោក​អូបាម៉ា​​​ធ្លាប់​បាន​​ទទួល​​ងារ​​នេះ​ម្តង​​រួច​ហើយ​​​កាល​ពី​ឆ្នាំ​ ២០០៨ ។

ប្រធានាធិបតី​​អាមេរិក ​​​ដែល​ជា​ជ័យ​លាភី​​​ពាន​រង្វាន់​​​​ណូបែល​​សន្តិ​ ភាព​ឆ្នាំ​២០០៩ ​ដណ្តើម​បាន​​ងារ​នេះ​នាំ​មុខ​​យុវនារី​ប៉ាគី​ស្ថាន​​​ម្នាក់​​នាង​ម៉ាឡាឡា​ ដែល​ក្លាយ​ជា​និមិត្ត​រូប​របស់​ពិភព​លោក​​​​នៃ​ការ​តស៊ូ​​ប្រឆាំង​​​លទ្ធិ​​   ជ្រុល​និយម​​​នៃ​សាសនា​និង​ប្រធាន​អគ្គ​នាយក​ក្រុមហ៊ុន​​ព័ត៌​មាន​​វិទ្យា​ អាមេរិក​​APPLE TIM COOK ។

width=470

​​លោក​​RICHARD STENGEL និពន្ធ​នាយក​​នៃ​ទស្សនា​វដ្តី​ថែម​​រៀប​រាប់​​​ថា​ជោគ​​ជ័យ​របស់​​លោក​ អូបាម៉ា​​​កាល​ពី​ឆ្នាំ​២០០៨​ក្នុង​ការ​បោះ​ឆ្នោត​​​ប្រធា​នាធិបតី​​​ អាមេរិក​​វា​ជា​រឿង​​អស្ចារ្យ​មួយ​រួច​​​​​ទៅ​ហើយ​​តែ​ជ័យ​​ជម្នះ​របស់​លោក​ ​ក្នុង​ឆ្នាំ​២០១២​​នេះ​ជា​ការ​បញ្ជាក់​ពីការ​ផ្លាស់​ប្តូរ​​​​នៃ​ ប្រជាសាស្ត្រ​លោក​ធ្វើការ​​កត់​សម្គាល់​​ថា មនុស្ស​៤០​%​​ជំនាន់​​លោក​​អូបាម៉ា​​ពុំ​មែន​ជា​ជន​ស្បែក​ស​ឡើយ​ ។ លោក​រំលឹក​ឡើង​ថា ​លោក​អូបា​ម៉ា​​ក៏​ជា​ប្រធានាធិបតី​​អាមេរិក​​ដំបូង​គេ​​​ដែល​យល់​ព្រម​​​ ឱ្យ​មានការ​​រៀប​ការ​របស់​​ពួក​អ្នក​​រួម​ភេទ​ដូច​គ្នា​​ រួច​ផ្តល់​​ការ​អនុញ្ញាត​ឱ្យ​ធ្វើការ​​​នៅ​អាមេរិក​​ដល់​យុវជន​​អន្តោ​ ប្រវេសន៍​​​គ្មាន​លិខិត​​​ស្នាម​ជា​ច្រើ​ន​នាក់​ ។​​ លោក​អូបាម៉ា​​ក៏​ជា​ប្រធានា​ធិបតី​គណបក្ស​ប្រជាធិបតេយ្យ​​​ដំបូង​គេ​ដែរ​​ បន្ទាប់​ពី​​លោក​ហ្វ្រង់​គ្លីន​​ រ៉ូសឺវែល​(១៩៣៣-១៩៤៥) ដែល​ឈ្នះ​ឆ្នោត​​​​ប្រធានាធិប​តី​​២អាណត្តិ​​ជាប់​គ្នា​​ជាមួយ​សំឡេង​​លើស​ ពី​៥០%​​​​ហើយ​ក៏​ជា​ប្រធានាធិបតី​អាមេរិក​​ដំបូង​​គេ​​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៤០​​មក​​ដែល​ជាប់​ឆ្នោត​​​​ថ្មី​ជាមួយ​​អត្រា​អ្នក​ឥត​ការ​ងារ​​ធ្វើ​ ក្នុង​ប្រទេស​មាន​ដល់​​៧,៥%៕

ដោយ ៖ រិទ្ធីប្រភព ៖ chinadaily