ក្នុងរយះពេលតែ ៤ថ្ងៃប៉ុណ្ណោះ ក្រោយពេលបានបង្ហោះឡើងនៅលើ YouTube, បទចម្រៀងថ្មី Gentleman របស់តារាចម្រៀង Pop កូរ៉េខាងត្បូង Psy ទទួលបានឯត្តទគ្គកម្មថ្មីយ៉ាងងាយស្រួលនៅលើ Youtube ជាមួយនឹង ជិត ១០៦លាន Views បើគិតមកដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ នេះ។

Gentleman នេះគឺជាជោគជ័យថ្មីមួយទៀត បន្ទាប់ពីបទ Gangnam Style ដែលបានធ្វើព្យុះធ្វើភ្លៀង ទូទាំងពិភពលោកកាលពីឆ្នាំ ២០១២។

/

ជាមួយ ១៨,៩លាន Views នៅថ្ងៃបង្ហាញខ្លួន ១៣/០៤/២០១៣, Gentleman បានបំបែកឯត្តទគ្គកម្មចំនួនចូលមើលច្រើនបំផុត សំរាប់វីដេអូក្នុងថ្ងៃដំបូងបានបង្ហោះចូល YouTube។ ប្រៀបជាមួយនឹង ឯត្តទគ្គកម្មពីមុននោះគឺ Beauty and a Beat របស់ Justin Bieber និង Nicki Minaj កាលពីថ្ងៃទី១៣/១០ ឆ្នាំមុន, Gentleman មានជ្រើនជាង ៨,៣លាន Views។

នៅក្នុងវីដេអូថ្មីរបស់ខ្លួន, Psy បង្ហាញខ្លួនជាមួយរូបរាងខាងក្រៅ Brand Nmae Psy: ពាក់វែនតាមូលៗ និងអាវធំ ហើយថតនៅទីក្រុងសេអ៊ូល។ Gentleman និយាយរៀបរាប់អំពីរឿងបុរសអ្នកមានដ៏ទំនេរម្នាក់ ដែលចូលចិត្តបំផ្លាញពេលវេលា ដោយការលេងរំខានអ្នកដទៃ រហូតដល់បានជួបគូអនាគតរបស់ខ្លួន។

/

កាលពីឆ្នាំមុន Psy បានបំបែកឯត្តទគ្គនៅលើ YouTube ជាមួយបទចម្រៀងក្បាច់រាំសេះGangnam Style ដែលទទួលបានការចុចចូលទស្សនាជាង ១ពាន់លាន Views ហើយបច្ចុប្បន្នកំពុងគ្រងតំណែងជាវីដេអូដែលត្រូវបានគេចូលទស្សនាច្រើនជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្ត YouTube៕

ដោយ៖ សិលាប្រភព៖ VReview