ព័ត៌មានអន្តរជាតិ ៖ អ្នកជម្ងឺស្រី ដែលបានវះកាត់ប្តូរសរីរាង្គដល់ទៅ ៥ ជាលទ្ធផលបានផ្តល់កំណើតដល់កូនស្រីរយៈខ្លួន ក្នុងរយៈពេល ៦ ខែក្រោយ បន្ទាប់ពីបានធ្វើការវះកាត់នៅក្នុងមន្ទីរពេទ្យតែមួយ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស ស្កាយ កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាអ្នកជម្ងឺរូបនោះ មានឈ្មោះថា Fatema Al Ansari ហើយត្រូវបានរកអោយឃើញថា កាលពីអំឡុង ៦ ខែមុន នាងត្រូវបានវះកាត់ប្តូរសរីរាង្គដល់ទៅ៥ ដែលនៅក្នុងនោះ រួមមានដូចជា ៖ ការវះកាត់ប្តូរថ្លើម លំពែង ក្រពះ ពោះវៀន ក៏ដូចជា ពោះវៀនធំផងដែរ។

លើសពីនេះទៅទៀត អ្នកម្តាយវ័យ ២៦ ឆ្នាំរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា នាងពិតជាមានអារម្មណ៍រីករាយជាខ្លាំង បន្ទាប់ពីនាងកើតបានកូនស្រី ប្រកបទៅដោយសុខភាពល្អរូបនេះ។គួររំឭកផងដែរថា នាងក៏ត្រូវបាន ព្យាបាលពីសំណាក់ក្រុមវេជ្ជបណ្ឌិត កាលពីពេលកន្លងទៅបន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យ និងត្រូវបានរកអោយឃើញថា មានការកកឈាមនៅក្នុងសរសៃឈាមភ្ជាប់ទៅពោះវៀន។
យ៉ាងណាមិញ នាងគឺជាអ្នកជម្ងឺស្រីតែមួយគត់ ដែលអាចផ្តល់កំណើតដល់កូនស្រីរបស់ខ្លួនបាន ក្នុងចំណោមអ្នកជម្ងឺស្រី ជាង ៦០០ នាក់ ចាប់តាំងពីឆ្នាំ ២០១១ ដែលបានធ្វើការវះកាត់ប្តូរសរីរាង្គ ៥ ដូចគ្នានោះ ។ ដោយឡែក បើនិយាយពីកូនស្រីតូចរូបនោះវិញ មានឈ្មោះថា Alkadi Alhayal ខណៈពេលដែលឪពុក ក៏ដូចជាស្វាមី មានឈ្មោះ Khalifa Alhayal ពួកគេទាំង៣ នាក់ជាពលរដ្ឋ រស់នៅក្នុងប្រទេសហ្គាតា៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ