ព័ត៌មានអន្តរជាតិ ៖​  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា​ មានឧបទ្ទេវហេតុរត់ជាន់គ្នា សម្លាប់មនុស្សដល់ទៅ ៦១ នាក់ ក្នុងអំឡុងពិធីបុណ្យឆ្លងឆ្នាំសកល​ ឆ្នាំ ២០១៣ នៅឯប្រទេស IvoryCoast ។

width=465

គួរបញ្ជាក់ផងដែរថា   មូលហេតុដែលបានបណ្តាលអោយមានឧបទ្ទេវហេតុជាន់គ្នាស្លាប់នេះបានកើតឡើង ក៏ដោយសារតែមនុស្សរាប់ពាន់នាក់បានប្រជ្រៀតគ្នាចូលទៅក្នុងពហុកីឡាដ្ឋានមួយ  ដើម្បីមើលទិដ្ឋភាពបាញ់កាំជ្រួចអបអរសាទរឆ្នាំថ្មី តែអ្វីដែលនឹកស្មានមិនដល់នោះគឺថាឧបទ្ទេវហេតុមួយនេះក៏បានកើតឡើងនៅក្នុងរាត្រីនោះ វេលាម៉ោង ២ ទាបភ្លឺ  ( ម៉ោងក្នុងស្រុកប្រទេស IvoryCoast ) ដែលបានបណ្តាលអោយមនុស្ស ៦១ នាក់បានស្លាប់បាត់បង់ជីវិត ស្របពេលដែល ៥០ នាក់ផ្សេងទៀត បានរងរបួស និងកំពង់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ។

គួររំឭកផងដែរថា ​ ក្នុងចំណោមអ្ន​កដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងសោកនាដកម្មឆ្លងឆ្នាំមួយនេះ ក៏មានក្មេងៗផងដែរ ក្នុងនោះចន្លោះអាយុពី ៨ ឆ្នាំ ទៅ ១៥ ឆ្នាំ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ