ព័ត៌មានចចាមអារាមបាននិយាយថា Galaxy S IV បំពាក់នូវអេក្រង់ Full HD នឹងធ្វើការបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះ។ ប៉ុន្តែបើតាមប្រភពថ្មីបំផុតបានឲ្យដឹងថា Samsung អាចនឹងពន្យារពេលផែនការនេះ ព្រោះជួបបញ្ហាក្នុងការផលិតអេក្រង់។

Digitimes បានពាំនាំនូវការប្រកាសមួយពីកូរ៉េដែលបានឲ្យដឹងថា Samsung កំពុងតែជួបនូវបញ្ហាលំបាកក្នុងការផលិតប្រភេទអេក្រង់ 5 inch ជាមួយកំរិតពន្លឺ Full HD។ បញ្ហាគឺស្ថិតនៅត្រង់បច្ចេកវិទ្យាបង្ហួតកញ្ចក់ ហើយ Samsung កំពុងតែប្តូរទៅប្រើបច្ចេកវិទ្យាថ្មី LITI ពី 3M ដើម្បីបង្កើត PanelOLED ជាមួយកញ្ចក់ទន់ជាងមុន។ ទន្ទឹមនឹងនោះធាតុ Blue-colored ក៏ត្រូវបានចាត់ទុកជាមូលហេតុដែលធ្វើឲ្យយឺតក្នុងដំណើរការផលិតអេក្រង់ Full HD នៅលើ smartphone របស់ Samsung ដែរ។

/

ជាមួយគ្នាផងដែរ ប្រភពព័ត៌មានខាងលើបានដឹងថា បណ្តាការលំបាកខាងលើអាចធ្វើឲ្យ Samsungយឺតក្នុងការក្នុងការបញ្ចេញបណ្តាផលិតផលដែលប្រើប្រាស់ Panel Full HD ដូចជា Galaxy S IV។តាមបណ្តាព័ត៌មានចចាមអារាមដែលបានចុះផ្សាយមុនៗនេះបានឃើញថា smartphone Galaxy S IVអាចជាឧបករណ៍ដំបូងគេរបស់ Samsung ដែលត្រូវបានបំពាក់នូវអេក្រង់ Full HD 5 inch។ តាមព័ត៌មានថ្មីបំផុតពីកូរ៉េ កាលវិភាគបង្ហាញខ្លួនផលិតផលនេះអាចនឹងអូសបន្លាយដល់ត្រីមាសទី II/2013,ជំនួសឲ្យ ការបង្ហាញខ្លួននៅក្នុងពិពរណ៍ CES ដើមឆ្នាំក្រោយនេះ៕

ដោយ៖ សិលាប្រភព៖ VE