ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារបរទេស newsinfo ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១២ ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា មនុស្ស២៥ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះរួមមានស្ត្រី និងកុមារផងដែរ ស្របពេលដែលមនុស្ស៣០ នាក់ ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ ក្នុងអំឡុងនៃពិធីអាពាហ៍ពិពាហ៍មួយ ដែលបានប្រារព្ធធ្វើឡើងនៅក្នុង ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដ។


លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថាលោក Colonel Mohammed AlOjaimi ថាហេតុការណ៍គ្រោះអគ្គីភ័យបានកើតមានឡើងកាលពីថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ ដែលបណ្តាលមកពីចរន្តអគ្គីសនី។ លោកបានបន្តថាការស៊ើបអង្កេតនឹងចាប់ផ្តើមធ្វើឡើង ដោយឡែកជនរងគ្រោះនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុ៕
ដោយ ៖ ពិសីប្រភព ៖ newsinfo