ស្បែកមុខរបស់បុរស ភាគច្រើន គឺខុសពីស្រ្តី ដោយសារតែ ស្បែកមុខគឺក្រាស់ជាង និង មិនសូវយកចិត្តទុកដាក់ទៅលើសម្រស់ ឬ ភាពស្រស់ស្អាត ខ្លាំង ដូចជាស្រ្តីនោះទេ។ ដូច្នេះ ទើបយើងឃើញថា បុរសភាគច្រើន គឺមានស្បែកមុខខ្មៅ ស្រអាប់ គ្រើម​ មិនរលោង ម៉ដ្ឋ ដូចជាស្រ្តី។

ខាងក្រោមគឺជាវិធីងាយៗ មួយចំនួន  ជួយឱ្យស្បែក និង ស្បែកមុខរបស់បុរសសម៉ដ្ឋ  ភ្លឺរលោងបានឆាប់រហ័ស។

/

១/ លាងសំអាតមុខ៖ ស្បែកមុខគឺជាអ្វីដែលសំខាន់បំផុត ដំបូង  ដែលមនុស្ស  ជាច្រើនមើលឃើញមុនគេ ជាងកន្លែងណាទាំងអស់។ វាគឺជារឿងមួយដ៏សំខាន់ ដើម្បីថែរក្សាស្បែកមុខរបស់អ្នកសម៉ដ្ឋ តឹងណែន ភ្លឺរលោង និង គ្មានមុន។ សូមលាងសំអាតស្បែកមុខរបស់អ្នកឱ្យបាន ពីរដង ក្នុងមួយថ្ងៃ ដោយប្រើផលិតផលលាងសំអាត Master DermaClear-C ឬ  ផលិតផលលាងផ្សេងៗ ទៀត ដែលមានលក់នៅជិតអ្នក ឬ តាមផ្សារទំនើប ផលិតផលសុទ្ធពិតដែលមានគុណដើម្បីកំចាត់ស្បែកមុខមុន និង ស្នាមគ្រើមនៅលើស្បែកមុខរបស់អ្នក។

២/ ផ្លែឈើ និង បន្លែ៖ ផ្លែឈើ និង បន្លែ  គឺជាប្រភពនៃវីតាមីន និង សារធាតុចិញ្ចឹមជាច្រើនដែលមានអត្ថប្រយោជន៍ ចំពោះសុខភាព។ ជាពិសេស ជួយឱ្យកោសិកាស្បែក  របស់អ្នកលូតលាស់បានល្អ ដូច្នេះ សូមអ្នកទទួលទាន ផ្លែឈើ និង បន្លែ ឱ្យបានទៀងទាត់ជាប្រចាំថ្ងៃ ដើម្បីទទួលបាននូវស្បែកទន់ សម៉ដ្ឋ ភ្លឺរលោង ដោយធម្មជាតិ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បីយ៉ាង ធ្វើឱ្យដៃគូ មានភាពស្កប់ស្កល់ នៅលើគ្រែ-កំពូលវិធីងាយៗ ព្យាបាលកំចាត់មុន បានឆាប់រហ័ស រយៈពេល ៥នាទី
-កំពូលវិធីពីរយ៉ាង ព្យាបាលបំបាត់ស្នាមផ្លែ និង ស្លាកស្នាម ដោយធម្មជាតិ-វិធីងាយៗ ពីរយ៉ាង កំចាត់មុន និង ជួយឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈប្រភព៖ pinoyguyguide