ក្រុមហ៊ុន Samsung ទើបតែធ្វើការបង្ហាញណែនាំស្មាតហ្វូន Galaxy A9 នៅក្នុងប្រទេសចិន ដែល ស្មាតហ្វូន នេះមានទំហំអេក្រង់ AMOLED ៦អ៊ីន បង្ហាញកំរិតភាពច្បាស់ដល់ Full-HD។ Galaxy A9 មានកម្រាស់ស្តើងតែ 7,4mm ជាមួយនឹងអង្គដំណើរការ chip Snapdragon 652, RAM 3GB, អង្គផ្ទុក ទិន្នន័យ 32GB, កាមេរ៉ាក្រោយទំហំ 13MP f/1.9, កាមេរ៉ាមុខទំហំ 8MP និងថាមពលថ្មខ្លាំង 4000 mAh។ A9 ដំឡើងមករួចជាស្រេច នូវប្រព័ន្ធប្រតិបត្តិការ Android 5.1 និងចាប់ផ្តើមដាក់លក់នៅ ប្រទេសចិន ចាប់ពីខែក្រោយនេះតទៅ។ សម្រាប់នៅតាមបណ្តាទីផ្សារប្រទេសផ្សេងៗទៀត នៅមិន ទាន់មានព័ត៌មានបញ្ជាក់ប្រាប់ឲ្យដឹងនៅឡើយទេ រីឯតម្លៃលក់ប៉ុន្មាននោះ ក៏នៅមិនទាន់ដឹងផងដែរ។

លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Samsung Galaxy A9:
- អេក្រង់: AMOLED 6 Full-HD 1080 x 1920
- CPU: chip Snapdragon 652 8 គ្រាប់
- RAM: 3GB
- Camera ក្រោយ: 13MP f/1.9
- Camera មុខ: 8MP
- ថ្ម: 4000mAh
- ប្រព័ន្ធប្រតិបត្តិការ: Android 5.1
- Feature ពិសេស: Samsung Pay
- តំណភ្ជាប់: NFC, Bluetooth 4.0, Wi-Fi a/b/g/n, microUSB
- អង្គផ្ទុកទិន្នន័យ/កាតមេម៉ូរី: 32GB, អាចបន្ថែមកាតមេម៉ូរីក្រៅបាន
- ខ្នាតវិមាត្រ: កម្រាស់ 7,4mm
- ទម្ងន់: មិនទាន់ដឹងច្បាស់





- អានអត្ថបទ៖ បរិមាណលក់ iPad Pro នៅប្រទេសចិន មិនទទួលបាន តាមការគ្រោងទុក ទាបខ្លាំង បើប្រៀបទៅនឹង iPad Air 2- អានអត្ថបទ៖ ខុសពីលើកមុន iPhone 6C អេក្រង់ ៤អ៊ីន នឹងបង្ហាញណែនាំនៅខែមេសា រួមជាមួយ នឹង Apple Watch ជំនាន់ថ្មី
ប្រែសម្រួល៖ មង្គល ប្រភព៖ SamMobile, Tinhte