អន្តរជាតិ ៖ បុរសជនជាតិប្រេស៊ីលម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស ខណៈពេលដែលលោកមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ក៏ដូចជាមិនប៉ះពាល់ដល់ខួរក្បាលដូច្នេះដែរ បន្ទាប់ពីបានច្រឡំបាញ់ស្នចូលទៅក្នុងក្បាលរបស់ខ្លួនឯង ដោយអចេតនាដែលមានជម្រៅដល់ទៅ ៦ អ៊ីង នេះបើយោងតាមការដកស្រង់សេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Bruno Coutinho ជាពលរដ្ឋរស់នៅក្រុង Petropolis ប្រទេសប្រេស៊ីល។ហើយបើនិយាយពីមូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ក៏ដោយសារតែពេលកន្លងទៅ លោក Bruno បានយកស្នរបស់ខ្លួនមកសំអាត ដោយមានការធ្វេសប្រហែស ស្នមួយនោះបានរាកៃ រួចបាញ់ចំភ្នែកខាងស្តាំរបស់គាត់ ធ្លាយទៅលលាដ៍ក្បាល ខាងក្រោយ ដែលវាមានជម្រៅ ដល់ទៅ ៦អ៊ីងឯណោះ (15 Cm) ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីមានការខិតខំប្រឹងប្រែង ដោយអស់ពីលទ្ធភាពពីសំណាក់ក្រុមវេជ្ជបណ្ឌិត ប្រចាំមន្ទីរពេទ្យ Santa Teresa ដោយចំណាយពេលដល់ទៅ ៤ ម៉ោង ក្នុងការធ្វើវះកាត់នោះ ជាលទ្ធផលលោកBrunoក៏ត្រូវបានជួយសង្គ្រោះអោយរស់រានមានជីវិត។

ដោយឡែក មកទល់នឹងពេលនេះជនរងគ្រោះក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ បើទោះជាការវះកាត់ទទួលបានជោគជ័យក៏ដោយ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ