ជំងឺបេះដូងអាចបណ្តាលឲ្យយើងបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បើសិនជាគ្មានការសង្រ្គោះទាន់ពេលវេលា។ ខាងក្រោមនេះគឺជារោគសញ្ញាមួយចំនួន របស់អ្នកមានជំងឺគាំងបេះដូង ៖

/

    -    ឈឺចំកណ្តាលទ្រូងដោយមានសភាពតឹងណែន ឬឈឺមួល    -    ឈឺយូរត្រង់ពោះផ្នែកខាងលើ    -    ការឈឺរាលដាលពីទ្រូងទៅស្មា ក ថ្គាម ធ្មេញ ដៃម្ខាង ឬទាំងសងខាង    -    ដកដង្ហើមខ្លីៗ    -    ងងឹតមុខ វិលមុខ ធីងធោង    -    បែកញើស    -    ក្អួតចង្អោរ។

ការគាំងបេះដូងកើតមានឡើង   ពេលដែលការផ្គត់ផ្គង់ឈាម  និងអុកស៊ីសែននៅក្នុងសរសៃឈាមអារទែរប្រែក្លាយ ជាស្ទះមួយផ្នែក ឬស្ទះពេញតែម្តង។ ការបាត់បង់លំហូរឈាម នេះធ្វើអោយប៉ះពាល់  ឬបំផ្លាញផ្នែកមួយ  នៃសាច់ដុំបេះដូង។ ជាធម្មតា   ការគាំងបេះដូងបណ្តាល ឲ្យឈឺទ្រូងក្នុងរយៈពេល  លើសពី១៥នាទី   ប៉ុន្តែវាក៏អាចគ្មានរោគសញ្ញាអ្វីទាំងអស់ផងដែរ។

width=467

មនុស្សជាច្រើនដែល មានជំងឺគាំងបេះដូងនេះ  មានរោគសញ្ញាគំរាមកំហែង ដែលរោគសញ្ញាដំបូងបំផុត នៃការគាំង អាចជារយៈពេលនៃការឈឺទ្រូង  ដែលចាប់ផ្តើមនៅពេលដែល អ្នកធ្វើសកម្មភាពរាងកាយ ប៉ុន្តែវាត្រូវបានធូរស្រាលវិញដោយ ការសម្រាក។ ប្រសិនបើអ្នកឬនរណាម្នាក់ផ្សេង អាចនឹងមានការគាំងបេះដូង សូមធ្វើតាមការណែនាំដូចខាងក្រោម ៖១. ទូរស័ព្ទទៅក្រុមសង្គ្រោះបន្ទាន់ៈ សូមកុំទុកអោយរោគសញ្ញា  នៃការគាំងបេះដូង  មានរយៈពេលលើសពី ៥នាទីអោយសោះ។ ប្រសិនបើអ្នកមិនមានលេខដើម្បីទាក់ទងទៅផ្នែកសង្គ្រោះបន្ទាន់ទេនោះ សូមអោយអ្នកជិតខាង ឬមិត្តភក្តិ ជូនអ្នកទៅកាន់មន្ទីរពេទ្យដែលជិតបំផុត។

២. លេបថ្នាំនីត្រូក្លីសេរីនៈ ប្រសិនបើមានវេជ្ជបញ្ជាឬគិតថាអ្នកកំពុងមានការគាំងបេះដូងហើយគ្រូពេទ្យបានចេញ វេជ្ជបញ្ជាអោយទិញថ្នាំនីត្រូក្លីសេរីន អ្នកអាចទិញវាលេបដោយផ្ទាល់បាន។ ប៉ុន្តែសូមកុំអោយនរណាផ្សេងលេបថ្នាំនីត្រូក្លីសេរីន នេះដោយមិនមានវេជ្ជបញ្ជាពីព្រោះវាអាចធ្វើអោយប្រឈមមុខនឹងគ្រោះថ្នាក់។

៣. ចាប់ផ្តើមសង្គ្រោះផ្នែកដង្ហើម និងបេះដូងៈ ប្រសិនបើអ្នកនៅជាមួយអ្នក ដែលមានជំងឺគាំងបេះដូង ហើយគាត់បាន បាត់បង់ស្មារតី សូមប្រាប់ទៅដល់គ្រូពេទ្យឯកទេសផ្នែកសង្គ្រោះ។

អ្នកអាច  ត្រូវបានផ្តល់ជាដំបូន្មាន អោយចាប់ផ្តើមធ្វើនូវ ការសង្គ្រោះ ផ្នែកដង្ហើម និងបេះដូង។ប្រសិនបើអ្នកមិនត្រូវបានគេផ្តល់នូវការហ្វឹកហាត់អំពីការជួយសង្គ្រោះនេះទេ គ្រូពេទ្យនឹងណែនាំឲ្យអ្នកជួយសង្គ្រោះផ្នែកដង្ហើមដោយមាត់ទល់មាត់ និងសង្កត់ទៅលើទ្រូងរបស់អ្នកជំងឺ៕

ដោយ៖  វណ្ណៈប្រភព៖  Health