ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយ កាលពីវេលាមុននេះបន្តិចអោយដឹងថានៅឯសហរដ្ឋឯណោះវិញ ពោលគឺនៅក្នុងរដ្ឋ Oklahoma កាលពីរាត្រីថ្ងៃច័ន្ទ ព្យុះtornado ដែលមានកំពស់ ដល់ទៅជាង ៣ ម៉ែត្រ បានបោកបក់មកលើរដ្ឋមួយនេះដែលបានសម្លាប់មនុស្ស ដល់ទៅ ៥១ នាក់ ដែលនៅក្នុងនោះ មានសិស្សសាលាបឋម៧ នាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា អំឡុងពេល នៃការកើតមានឡើង នូវគ្រោះធម្មជាតិ មួយនេះ សិស្សសាលាបឋម ៧៥ នាក់ និង បុគ្គលិកមួយចំនួនផ្សេងទៀត បានប្រមូលម្តុំគ្នាយ៉ាងណែនតាន់តាប់នៅនឹងមួយកន្លែង ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែម អោយដឹងផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តី មានសមត្តកិច្ចប្រចាំតំបន់ ដោយធ្វើការរុករកជនរងគ្រោះ ដើម្បីធានាអោយបានថាតួរលេខនៃអ្នកស្លាប់បាត់បង់ជីវិត អាចនឹងកើនឡើងជាងនេះ។

គួររំឭកផងដែររថា គ្រោះធម្មជាតិ ខ្យល់ព្យុះ tornado ត្ រូវបានព័ណ៌នាអោយដឹងថាជាខ្បល់ព្យុះមានឥទ្ធិពលខ្លាំងបំផុត ដែលមានកំពស់ខ្ពស់ដល់ទៅជាង ៣ គីឡូម៉ែត្រនិងមានល្បឿនដល់ទៅ ២៦៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលជាហេតុធ្វើអោយផ្ទះរាប់រយខ្នង ត្រូវបានរងការខូចខាត និងសម្លាប់មនុស្ស ៥១ នាក់ផងដែរ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN