ព័ត៌មានអន្តរជាតិ ៖ អ្នកកាន់សាសនាឥស្លាម ជិត ៣ លាននាក់បានប្រមូលផ្តុំគ្នា ដង្ហែជាធម្មយាត្រាក្នុងការប្រារព្ធពិធីបុណ្យ haj ប្រចាំឆ្នាំ នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ ដែលនៅក្នុងនោះអ្នកកាន់សាសនាឥស្លាម ប្រមាណជា ១,៧៥ លាននាក់បានធ្វើដំណើរមកពីជុំវិញពិភពលោក នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស jschina ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ ។

លើសពីនេះទៀត របាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា អ្នកកាន់សាសនាឥស្លាមទាំងអស់នោះ បានធ្វើដំណើរចេញពីគ្រប់ទិសទី ដើម្បីមកជុំគ្នានៅឯវិហារឥស្លាមដ៏ធំ (Mecca) ស្តិតនៅក្នុងខេត្ត Makkah ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ ដែលជាទីកន្លែង ដើម្បីពិធីបុណ្យដ៏ធំប្រចាំឆ្នាំ ពោលគឺ ពិធីបុណ្យ haj តែម្តង៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ jschina