លោក Nadech Kugimiya  បានឈ្នះពានរង្វាន់កិត្ដិយសជាច្រើន ក្រោយធ្វើការក្នុងវិស័យសិល្បៈរយៈពេល ១០ ឆ្នាំ ។ តារាប្រុសរូបនេះ ចាប់ផ្ដើមអាជីពជាតារាសម្ដែងប្រុសដំបូង នៅក្នុងខ្សែភាពយន្ដភាគឆ្នាំ ២០១០  រឿង “Ngao Ruk Luang Jai” ។ ក្រោយមក លោកសាងប្រជាប្រិយភាពរបស់លោកកាន់តែល្បីខ្លាំង ក្រោយសម្ដែងក្នុងរឿង “Duang Jai Akkanee” ជាមួយតារាស្រី Yaya Urassaya ។

/

កាលពីឆ្នាំ ២០១០ លោកបានឈ្នះពាន់រង្វាន់តារាប្រុសឆ្នើម ‘Best Rising Actor’ ពីកម្មវិធីប្រគល់ពានរង្វាន់ចំនួន ៧ ផ្សេងគ្នា ។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ បានឈ្នះពានរង្វាន់កិត្ដិយសចំនួន ១៣ គ្រឿង នៅក្នុងឆ្នាំ ២០១១ សម្រាប់តួអង្គរបស់លោក នៅក្នុងខ្សែភាពយន្ដភាគរឿង “Dunag Jai Akkanee” និងរឿង “Game Rai Game Ruk” ។  

កាលពីឆ្នាំ ២០១៩ លោកបានឈ្នះពាន ‘The Best Movie Actor’ សម្រាប់តួអង្គរបស់លោក នៅក្នុងរឿង “Nakee 2” ពីកម្មវិធី The Great Awards 2018 របស់ Daradaily ។ យោងតាមប្រភពមួយ លោក Nadech Kugimiya ឈ្នះពានរង្វាន់កិត្ដិយសសរុបចំនួន ៩៧ គ្រឿង ៕

 ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate