កាប្រកួតរវាងម្ចាស់ពាន Premier League(Man City) រដូវកាលមុន និងក្លឹបដែលទើបនឹងឡើងមកលេងនៅ Premier League(Southampton) បានមានការប្រកួតមួយដ៏ជក់ចិត្ត។

តាមការប៉ាន់ស្មាន Man City នឹងមានការប្រកួតមួយងាយស្រួលជាមួយនឹងគូប្រកួតដែលទើបតែឡើងមកលេងនៅ Premier League, Southampton។ ប៉ុន្តែនៅពហុកីឡាដ្ឋាន Etihad បានជួបការប្រកួតមួយដ៏លំបាក ក្រោយពេលដែល Tevez រកបានគ្រាប់បាល់នាំមុខមួយនៅនាទីទី 40 តែក្នុងរយះពេល9នាទី ដើមតង់ទីពីរ Southampton រកបានគ្រាប់បាល់ពីរគ្រាប់ និងនាំមុខវិញ។

/

Tevez លេងបានល្អក្នុងការប្រកួតជាមួយ Southampton

មិនសុខចិត្តក្នុងការបាត់បង់ពិន្ទុ Man City បានឡើងធ្វើការវាយសំរុកយ៉ាងខ្លាំង រហូតដល់នាទីទី72Dzeko បានស៊ុតបញ្ចូលទីយកស្មើបានវិញ។ មិនបញ្ឈប់ត្រឹមនេះ នៅនាទីទី 80, Nasri ក៏បានស៊ុតបាល់បានសំរេចមួយគ្រាប់ទៀតឲ្យ Man City ហើយនោះក៏ជាលទ្ធផលចុងក្រោយសំរាប់ការប្រកួតផងដែរ។ ចប់ការប្រកួត Man City ទទួលបានជ័យជំនះ និងទទួលបាន 3ពិន្ទុក្នុងការប្រកួតដំបូងនៅរដូវកាលថ្មីនេះ។

Video Highlight Goals Man City & Southampton

លទ្ធផល៖ Man City - Southampton (3-2)រកបានគ្រាប់បាល់៖ Tevez 40', Dzeko 72, Nasri 80' - Lambert 59', Davis 68'កីឡាករចូលរួមប្រកួត៖

Man City: 1 Joe Hart, 5 Pablo Zabaleta, 4 Vincent Kompany, 6 Joleon Lescott, 22 Gael Clichy, 17 Jack Rodwell, 42 Yaya Toure, 8 Samir Nasri, 21 David Silva, 32 Carlos Tevez, 16 Sergio Aguero.

Southampton: 1 Kelvin Davis, 2 Nathaniel Clyne, 26 Jos Hooiveld, 13 Daniel Fox, 6 Jose Fonte, 30 James Ward-Prowse, 42 Jason Puncheon, 4 Morgan Schneiderlin, 10 Guilherme Do Prado, 20 Adam Lallana, 9 Jay Rodriguez.

 

ដោយ៖ សិលាប្រភព៖ 24h