កាលពីម្សិលមិញ ថ្ងៃព្រហស្បត្តិ៍ ទី៥​ ខែមេសា ឆ្នាំ២០១២​ កម្មវិធី សន្និសិទ្ធិកាសែត​ រវាងគណកម្មាធិការជ្រើសរើសអូ្​ស្កាប្រចាំប្រទេសកម្ពុជា, នាយកដ្ឋានសិល្បភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រព្រឹត្តិ នៅក្នុង រងភាពយន្តឌឹសីនេផ្លិក (the Cineplex) ស្តីអំពីវិស័យភាពយន្តនៃព្រះរាជាណាចក្រកម្ពុជា ​ និង​ តួនាទី/ទំនួលខុសត្រូវ របស់គណកម្មាធិការជ្រើសរើសអូ្​ស្កាប្រចាំប្រទេសកម្ពុជា ក្នុងវិស័យភាពយន្តកម្ពុជា។

/

ជារៀងរាល់ឆ្នាំ APAS បង្ហាញពាន់រង្វាន់ Academy ដែលជាធម្មតា​ត្រូវបានគេស្គាល់ថា អូស្កា។ បណ្តាប្រទេស​ ដែលមានគណៈកម្មាធិការជ្រើសរើសដែលបានអនុម័ត​ អាចដាក់សុំការពិនិត្យសំរេចភាពយន្តចំនួនមួយសំរាប់ការពិចារណា ក្នុងឆ្នាំនីមួយៗ មានតែភាពយន្តចំនួន៥តែប៉ុណ្ណោះដែលនឹងត្រូវបានជ្រើសរើសមកពីការដាក់សុំ ការពិនិត្យសំរេចពីអន្តរជាតិទាំងមូល សំរាប់សមាជិកសមាជិការរបស់ Academy ធ្វើការបោះឆ្នោត និងជ្រើសយកភាពយន្តភាសាបរទេសដែលមានជ័យលាភី​។The Academy of Motion Picture, Arts and Sciences ( APAS )​ របស់អាមេរិក បានផ្តល់នូវសេចក្តីអនុម័តទៅលើ គណៈកម្មាធិការជ្រើសរើសអូស្កាប្រចាំប្រទេសកម្ពុជា ( Cambodia Oscar Selection Committee - COSC ) នៅក្នុងកិច្ចប្រជុំពាក់កណ្តាលឆ្នាំ ក្នុងខែតុលាឆ្នាំ២០១១។ សេចក្តីអុនម័ត​លើគណៈកម្មាធិការ​ ជ្រើសរើសអូស្កាប្រចាំប្រទេសកម្ពុជា (COSC )​នេះ ជាសញ្ញាដឹកនាំផ្លូវសំរាប់មាន​ការចួលរួមទៅបានពីប្រទេសកម្ពុជាក្នុងការទទួលពាន់រង្វាន់ក្នុងប្រភេទរឿងភាសាបរទេស(Foreing Language Film Category )។

ការដាក់សុំការពិនិត្យសំរេចដែលមានសុពលភាពទៅកាន់COSC គឺធ្វើការវាយតំលែទៅលើ៧វិស័យនោះគឺ៖ សាច់រឿង, ការដឹកនាំរឿង, ការសម្តែង, ការរៀបចំឆាកភាពយន្ត, សម្លែង, ភ្លេងនិងប្រធានបទពិភពលោក។ សំរាប់ឆ្នាំ២០១២នេះ រឿង Lost Love របស់លោក ចាយ បុរា នឹងត្រូវបានគេជ្រើសរើស ដាក់ចូលរួមការប្រកួតប្រជែងរបស់ COSC។​