កាលពីថ្ងៃម្សិលមិញ ក្រសួងទំនាក់ទំនង KCNA របស់កូរ៉េខាងជើង បានឲ្យដឹងថា លោក Jong-unបានផ្ញើលុយចំនួន ១,៩លានដុល្លារ ទៅសមាគមកូរ៉េខាងជើង នៅជប៉ុន (Chongryon) ក្នុងឱកាសខួបអនុស្សាវរីយ៍ទី ១០១ឆ្នាំ នៃថ្ងៃកំណើត អតីតប្រធានាធិបតីលោក Kim il sung។ គោលបំណងនៃសកម្មភាពនេះ គឺដើម្បីផ្គត់ផ្គង់រាល់ដំណើរការសិក្សាអប់រំ របស់ក្មេងៗកូរ៉េខាងជើង នៅប្រទេសជប៉ុន។

អតីតប្រធានាធិបតី Kim il sung និងអ្នកដឹកនាំលោក Kim jong il ធ្លាប់បានផ្ញើលុយជាច្រើនដងទៅ Chongryon។ តាម KCNA, ចំនួនទឹកប្រាក់សរុបដែលអ្នកដឹកនាំទាំងបីផ្ញើដល់ ជនជាតិកូរ៉េខាងជើងរស់នៅប្រទេសជប៉ុន ក្នុងរយះពេលរាប់សិបឆ្នាំមកនេះ មានចំនួនឡើងដល់ ជាង ៤៧១លានដុល្លារ។

/

Chongryon គឺជាអង្គការសំខាន់មួយ ក្នុងចំណោមអង្គការសំខាន់ពីររបស់ កូរ៉េខាងជើង ដែលមានទីតាំងនៅប្រទេសជប៉ុន អស់រយះពេលជាយូរមកហើយ និងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយ ព្យុងយ៉ាង ផងដែរ។ ដោយសារតែប្រទេសជប៉ុន និងកូរ៉េខាងជើង មិនមានទំនាក់ទំនងការទូតជាមួយគ្នា ដូច្នេះហើយ Chongryon ត្រូវូបានចាត់ទុកថាជា ស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងទីក្រុង ព្យុងយ៉ាង និងតូក្យូ៕

ដោយ៖ សិលាប្រភព៖ VE