ព័ត៌មានអន្តរជាតិ  ៖​  នារីជនជាតិថៃម្នាក់​ បានស្លាប់បាត់បង់ជីវិតមួយរំពេច បន្ទាប់ពីឡានរបស់ខ្លួនដែលបានចតនៅជាន់ទី  ៤ នោះ  រអិលចុះធ្លាក់ចុះមកក្រោម  កិនចំពីលើនាងតែម្តង  ដែលហេតុការណ៍ដ៏គួរអោយរន្ធត់មួយនេះ ​​​   ត្រូវបានថតជាប់តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព  នេះបើយោងតាមការដកស្រង់ព័ត៌មាន  ដែលបានចេញផ្សាយដោយទំព័របរទេស singaporeseenកាលពីពេលកន្លងទៅ ។

width=458

លើសពីនេះទៅទៀត   ប្រភពសារព័ត៌មានដដែល  បានបញ្ជាក់បន្ថែមថា នៅក្នុងបណ្តាញអ៊ិនធើណេតពិតជាមានភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីវីដេអូមួយនេះបានសាយភាយ ។  ដោយឡែកបើនិយាយពីមូលហេតុ    ដែលបានបណ្តាលអោយរថយន្តរបស់នា ង ធ្លាក់ចុះពីជាន់ទី ៤ មកនោះ   ទំនងមកពីច្រឡំឈ្នាន់ល្បឿនថាជាឈ្នាន់ហ្រ្វាំង  ( mistaken her accelerator for the brake pedal)។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen