អង្គការសហការណ៍ និងអភិវឌ្ឍសេដ្ឋកិច្ច OECD ទើបបានបញ្ចេញបញ្ជីនៃប្រទេសទាំង ១០ ដែលមានគុណភាពនៃការរស់នៅល្អបំផុតក្នុងពិភពលោក ក្នុងនោះប្រទេសអូស្ដ្រាលីជាអ្នកនាំមុខ។
OECD បានចេញរាយការណ៍នេះ គឺដោយសារយោងទៅលើលក្ខណៈវិនិច្ឆ័យ ដូចជាប្រាក់ចំណូល ផ្ទះសម្បែង ការងារ សហគមន៍ ការអប់រំ បរិស្ថាន សុខភាព កម្រិតនៃការពេញចិត្តចំពោះជីវភាព សុវត្ថិភាព និងតុល្យភាពរវាងការរស់នៅ និងការធ្វើការ។
យោងទៅតាមលក្ខណៈវិនិច្ឆ័យខាងលើ អូស្ដ្រាលីត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានកម្រិតជីវភាពរស់នៅមានគុណភាពខ្ពស់បំផុតក្នុងលោក បើទោះជាធម្យមភាគនៃប្រាក់ចំណូលរបស់ប្រជាជន ត្រឹមតែ ២៦.០០០ដុល្លារ/ឆ្នាំ ក៏ដោយ។ ក្រៅពីនេះ អាយុរបស់មនុស្សនៅទីនេះក៏ខ្ពស់(៨២ឆ្នាំ)។
ខាងក្រោមនេះគឺជាបណ្ដាប្រទេស ជាមួយអាត្រានៃកម្រិតជីវភាពរស់នៅមានគុណភាពខ្ពស់បំផុត ៖

១.អូស្ដ្រាលី
ប្រាក់ចំណូល ៖ ៤,៥
ការពេញចិត្តចំពោះជីវភាព ៖ ៨,៦
តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៥,៦

២. ន័រវេរ
ប្រាក់ចំណូល ៖ ៣,៩
ការពេញចិត្តចំពោះជីវភាព ៖ ៩,២
តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៨,៨

៣. អាមេរិក
ប្រាក់ចំណូល ៖ ១០
ការពេញចិត្តចំពោះជីវភាព ៖ ៧,៦
តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៥,៧

៤. ស៊ុយអែត
ប្រាក់ចំណូល ៖ ៤,៩
ការពេញចិត្តចំពោះជីវភាព ៖ ៨,៣
តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៨,២

៥. ដេណឺម៉ាក
ប្រាក់ចំណូល ៖ ៤
ការពេញចិត្តចំពោះជីវភាព ៖ ១០
តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៩,៧

៦. កាណាដា
ប្រាក់ចំណូល ៖ ៦,១
ការពេញចិត្តចំពោះជីវភាព ៖ ៨,៧
តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៦,៥

៧. ស៊្វីស
ប្រាក់ចំណូល ៖ ៧,៩
ការពេញចិត្តចំពោះជីវភាព ៖ ៩
តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៧,៦

៨. ហូឡង់
ប្រាក់ចំណូល ៖ ៥,៩
ការពេញចិត្តចំពោះជីវភាព ៖ ៩
តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៨,៧

៩. ញូវសេឡែន
ប្រាក់ចំណូល ៖ ២,៨
ការពេញចិត្តចំពោះជីវភាព ៖ ៧,៩
តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៦,៤

១០. លុចហ្សំប៊ួរ
ប្រាក់ចំណូល ៖ ៨,១
ការពេញចិត្តចំពោះជីវភាព ៖ ៧,៤
តុល្យភាពរវាងការរស់នៅ និងការធ្វើការ ៖ ៧,៥
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing