ព័ត៌មានអន្តរជាតិ ៖ បើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស អាស៊ីវ័ន បានអោយដឹងថា បុរសជាឪពុកចិត្តខ្មៅម្នាក់ ត្រូវរងការរិះគន់យ៉ាងចាស់ដៃខណៈពេលដែលរូបថត ធ្វើបាបកូនស្រីតូចរបស់ខ្លួន តាមទីសាធារណៈ ត្រូវបានសាយភាយពេញពិភពអ៊ិនធើណេត។

លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានអនឡាញ បញ្ជាក់អោយដឹងថា រឿងនេះបានកើតឡើង នៅឯប្រទេសចិន បន្ទាប់ពីកូនស្រីតូចរូបនោះ បានធ្វើអោយផ្ទៃខាងក្នុងឡានរបស់ឪពុកកខ្វក់។ ដោយឡែក ម តិរិះជាច្រើនត្រូវបានលើកឡើងជាបន្តបន្ទាប់ ខណៈពេលដែលមានអ្នកខ្លះ បានបញ្ជាក់យ៉ាងច្បាស់ៗថា គួរណាចាប់ឪពុកចិត្តខ្មៅនេះដាក់គុក មិនគួរអ្នកធ្វើបាបកូនស្រីតូចរូបនោះដល់ថ្នាក់នេះសោះ៕


ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន