កាលពីថ្ងៃទី ១៦ ខែកក្កដា តារាស្រីវ័យក្មេងកញ្ញា Kao Supassara បានចូលរួម ការផ្សាយផ្ទាល់លើបណ្ដាញ Youtube  របស់កម្មវិធី Goy Natty Dream ។ តារាស្រី និងជាអ្នកសរសេរ Script ភាពយន្ដ អ្នកនាង Goy Arachaporn បានសាកសួរ កញ្ញា Kao Supassara ថា តារាប្រុសរូបណា ដែលសង្ហារបំផុត ប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ។

/

នាងបានឆ្លើយថា តារាប្រុស ដែលមានរូបសម្រស់សង្ហារបំផុត គឺលោក Mark Prin, និងលោក Nadech Kugimiya ។ ពិធីករកម្មវិធីផ្សាយផ្ទាល់កញ្ញា Natty បានសួរកញ្ញា Kao Supassara ពីតារាប្រុស ដែលនាងសម្ដែងជាមួយ នៅក្នុងខ្សែភាពយន្ដ ។ តារាស្រីរូបនេះ និយាយថា លោក Mark Prin គឺជាតួប្រុសតែម្នាក់គត់ ដែលនាងសម្ដែងជាគូស្នេហ៍ជាមួយ នៅក្នុងខ្សែភាពយន្ដ ។

/

កញ្ញា Kao Supassara បន្ដថា នាងចង់សម្ដែងជាមួយនឹងលោក Mario Maurer នៅក្នុងខ្សែភាពយន្ដ ។ យើងសង្ឃឹមថា​ លោក Mario Maurer នឹងសម្ដែងជាគូស្នេហ៍ជាមួយកញ្ញា Kao Supassara នៅក្នុងគម្រោងថតខ្សែភាពយន្ដថ្មី ។ ខ្សែភាពយន្ដនោះ នឹងល្អមើលជាក់ជាមិនខាន ៕

/

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate