ក្រុមហ៊ុន Samsung ទើបតែបញ្ចេញលក់ Galaxy A8 ដែលជាស្មាតហ្វូន ស្ដើងបំផុតនាបច្ចុប្បន្នរបស់ក្រុមហ៊ុននេះ។ Galaxy A8 គឺជាស្មាតហ្វូនដែលមានអេក្រង់ធំបំផុត (5,7 inch) ក្នុងស្រឡាយGalaxy A របស់ Samsung (មុននេះ Samsung ធ្លាប់បានបញ្ចេញលក់ Galaxy A5, A7)។

Samsung Galaxy A8 មានកម្រាស់ត្រឹមតែ 5,9mm ប៉ុណ្ណោះ ចំណែកទំហំពិតរបស់វា គឺ 158 x 77 x 59 mm និងមានទម្ងន់ 151 gram។ គែមស្មាតហ្វូននេះ ធ្វើឡើងអំពីលោហធាតុ មានរូបរាងយ៉ាងស្រស់ស្អាត គួរជាទីចាប់ចិត្ត។ ម៉ាស៊ីននេះ ប្រើប្រាស់អេក្រង់ Super AMOLED 1080p ប្រូសេសឺរ 8 core Snapdragon 615 (1,5 Ghz), RAM 2GB និងមានពីរកំណែគឺ 16 GB និង 32 GB។ Galaxy A8 មានរន្ធ microSD និងប្រើថ្ម 3050 mAh។

សមត្ថភាពថតរូប selfie របស់ Galaxy A8 ត្រូវបានវាយតម្លៃថា ប្រហាក់ប្រហែលនឹង Galaxy S6 ដោយបំពាក់កាមេរ៉ាមុខ 5 MP។ ចំណែកកាមេរ៉ាក្រោយ មានកម្រិត 16 MP ប្រើសេនសឺរ ISOCELL។ ក្រៅពីនេះ Galaxy A8 ក៏ត្រូវបានបំពាក់មុខងារការពារភាពសម្ងាត់ ដែលមានសេនសឺរក្រយៅដៃនៅលើប៊ូតុង Home។

ម៉ាស៊ីននេះ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android 5.1 Lollipop ដែលមានអ៊ីនធឺរហ្វេស TouchWiz របស់ Samsung ផ្ទាល់។ ក៏ប៉ុន្តែ មកដល់ពេលនេះ តម្លៃលក់របស់ស្មាតហ្វូននេះ មិនទាន់ត្រូវបានប្រកាសឱ្យដឹងជាផ្លូវការនៅឡើយ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Android Authority/Phonearena