អង់គ្លេស៖ Cornwall គឺជាឈ្មោះឆ្នេរមួយស្រស់ស្អាត និងល្បីឈ្មោះ ដែលមានទីតាំងស្ថិតនៅទិសនិរតី ប្រទេសអង់គ្លេស។

ឆ្នេរ Cornwall ជាតំបន់កំសាន្តមួយដ៏មានប្រជាប្រិយ សំបូរទៅដោយ បរិយាកាសល្អ ខ្យល់បរិសុទ្ធ ឆ្នេរខ្សាច់ពណ៌ស ជាមួយនឹងទឹកសមុទ្រដ៏ថ្លែដូចកញ្ចក់ សំរាប់ទាក់ទាញភ្ញៀវទេសចរណ៍មកសំរាកលំហែកាយ នៅក្នុងរដូវក្តៅ។

ភ្ញៀវទេសចរណ៍ ជាច្រើនចូលចិត្តមកកំសាន្តនៅឆ្នេរ Cornwall រីករាយកំសាន្តជាមួយនឹងហែលទឹក ជិះទូកក្តោង មើលថ្ងៃលិច ដេកហាលថ្ងៃ និងដើរកំសាន្តលើឆ្នេរ៕




ដោយ៖ វណ្ណៈប្រភព៖ BBC