មេម៉ាយកូនមួយ សុខ សោម៉ាវត្តីដែលជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពមួយរូបដ៏ស្រស់ស្អាត មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងហាក់ដូចជា ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ជាមួយការងារសិល្បះ និងជីវិតស្នេហា។

/

សុខ សោម៉ាវត្តី កំពុងតែសាងជីវិតស្នេហាដ៏ផ្អែមល្ហែម ជាមួយបុរសដ៏ខ្ពស់សង្ហាគឺលោក លី វ៉ាហេទ ដែលតារារូបនេះ តែងតែធ្វើរឿងស្វីតៗ សកម្មភាពភាពផ្អែមល្ហែម ដែលធ្វើឲ្យហ្វេនៗរាល់គ្នាច្រណែនជាមួយនឹង សកម្មភាពស្វីតៗជាប្រចាំទាំងនេះ។

/

កាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូនេះ បានដឹកដៃគ្នា​ សាងភាពផ្អែមល្ហែម នៅលើទឹកដីខេត្តសៀមរាប អមដោយរូបភាពជាច្រើនសន្លឹក ក្នុងសកម្មភាពកៀកកើយ ស្អិតរមួត មើលទៅមាន ភាពរ៉ូមែនទិកយ៉ាងខ្លាំង។

/

ក្រោយឃើញបែបនេះហើយ មានប្រិយមិត្តជាច្រើនបានសរសើរដល់អ្នកនាងថា មើលទៅអ្នកទាំងពីរ ពោរពេញដោយសេចក្ដីសុខក្រៃលែង ថែមទាំងប្រកបដោយស្នាមញញឹមយ៉ាងស្រស់បំព្រងថែមទៀតផង៕

/

/

/

/

 

អត្ថបទ៖ ចំរើន