អ្នកស្នេហា iPhone របស់ Apple នឹងទទូលបានកំណែពណ៌ថ្មី ដែលមានលក្ខណៈជាបុរសជាងមុន ព្រមទាំងមានភាពទាក់ទាញគួរឱ្យចាប់អារម្មណ៍។

យោងតាមការចុះផ្សាយពីទំព័រ Macotakara (ជប៉ុន) Apple កំពុងតែមានគម្រោង​បង្កើតកំណែពណ៌ថ្មីមួយទៀត​ នៅលើ iPhone 7។​ កំណែពណ៌ថ្មីដែលអតិថិជននឹងទទួលបាន នោះគឺពណ៌ខ្មៅងងឹត ប្រហាក់ប្រហែលនឹងពណ៌ខ្មៅនៅលើ  iPhone 5។

/

ប្រភពព័ត៌មានឱ្យដឹងថា Apple ប្រហែលជាហៅកំណែពណ៌ខ្មៅនេះថា “Space Black”។ កំណែពណ៌ខ្មៅងងឹតនេះ នឹងនាំមកនូវភាពជាបុរស​ និងទាក់ទាញ សម្រាប់ iPhone 7 ជាង ពណ៌ប្រផេះ Space Gray។

ប្រសិនជា Apple បង្កើតកំណែពណ៌ខ្មៅ​នេះមែន គេជឿថា ពណ៌ប្រផេះ (Space Gray) ដែលបង្ហាញខ្លួននៅលើ iPhone 5s/6/6s/6 Plus/6s Plus នឹងត្រូវបានបំបាត់ នៅលើ iPhone 7។

ប្រភពព័ត៌មានមួយចំនួននិយាយថា iPhone 7 នឹងប្រើគ្រាប់ចុច Home ជាលក្ខណៈថាច់ ដូចទៅនឹង TouchPad របស់ MacBook។ ចំណែកកាស​ EarPods ក៏នឹងជាប្រភេទមិនមានខ្សែ ហើយអ្នកប្រើប្រាស់មិនចាំបាច់តភ្ជាប់តាមរយៈរន្ធ lightning នោះដែរ។

/

ចំណែករូបថតបែកធ្លាយនៅលើទំព័រ Playfuldroid ឱ្យដឹងថា iPhone 7 នៅតែមានកាមេរ៉ាគូនៅពីក្រោយ ហើយនៅក្បែរនោះគឺរន្ធមីក្រូហ្វូន និងភ្លើង Flash​ ។

ប្រែសម្រួល ៖ បុត្រា