១២ ឆ្នាំក្នុងពន្ធនាគារ ដោយសារចិញ្ចឹម ចំណាប់ខ្មាំងជាកូន
អាមេរិក៖ តាមសេចក្ដីរាយការណ៍របស់ពត៌មានក្រុង New York កាលពីដើមសបា្ដហ៍នេះ បានអោយដឹងថា នាង Ann Pettway ត្រូវបានគេដោះលែងអោយចេញពីពន្ធនាគារ បណ្ណោះអាសន្ន ដើម្បីធ្វើការព្យាបាលជម្ងឺដ៏ធ្ងន់ធ្ងររបស់នាង។

នាង Ann Pettway ត្រូវាបានតុលាការក្រុង New York កាត់ទោសអោយជាប់ពន្ធនាគារ ក្នុងរយៈ ២៣ ឆ្នាំ បន្ទាប់ពីតុលារបានរកឃើញថា នាងបានលួចយកទារកម្នាក់ចេញពីមន្ទីពេទ្យ Harlem កាលពីដើមខែ កុម្ភះ ឆ្នាំ ១៩៨៧ ។
មេធាវីកាត់ក្ដីនាង Pettway គឺលោក Kevin បាននិយាយថា នាង Pettway គួរតែត្រូវបាន អោយចេញ ពីពន្ធនាគារក្នុងរយៈពេល ៣សប្ដាហ៍ ដើម្បីធ្វើការព្យាបាលជម្ងឺរបស់នាង។ ស្របពេលជាមួយគ្នានេះដែរ នាង Pettway បាននិយាយថា នាងពិតជាមានការសោកស្ដាយយ៉ាងខ្លំាងនូវទង្វើររបស់នាង។ នាងបានបន្ដថា នាងខានបានជួបមុខ ឪពុក ម្ដាយនាងអស់រយៈពេលជាង ១២ឆ្នាំមកហើយ។
នេះជាវីដេអូរក្លីប ដែលបង្ហាញក្រោយការកាត់ទោស នាង Pettway ។ សូមចុចដើម្បីមើល៕
ដោយ៖ រក្សាប្រភព៖ sky