ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក Lincoln បានបង្ហាញនូវរថយន្តថ្មីរបស់ ខ្លួនម៉ាក Lincoln MKZ ២០១៣ ដែលមានរូបរាងស្រស់សង្ហារ សក្តិសមនឹងអ្នកមាន ឋានៈខ្ពង់ខ្ពស់។
រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីន Ford’s 3.7-liter V6 ស៊ីឡាំងបួន ដែលមានកម្លាំង ៣០០ hp និងមានប្រអប់លេខ៦។ វាអាចចរដល់ល្បឿន 60 mph ក្នុងខណៈពេល 7.2 វិនាទីដំបូង។ ការរចនាតួពិតជាមានភាពស្រស់ស្អាត ហើយខាងក្នុងវិញក៏ទំនើបទាន់សម័យផងដែរ។
រថយន្តនឹងត្រូវដាក់លក់នៅចុងខែធ្នូខាងមុខនេះ ក្នុងតម្លៃប្រហែល ៤ម៉ឺនដុល្លាសហរដ្ឋ៕





ដោយ៖ តុលា ប្រភព៖ autoweek