ប្លែកៗ៖ តាមការស្រាវជ្រាវ របស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសហរដ្ឋអាមេរិក បានបង្ហាញថាមនុស្សជាច្រើន ពេលបច្ចុប្បន្ននេះ ហាក់បីជាមានបំណងទន់ទោរយ៉ាងខ្លាំង ក្នុងការទៅរស់នៅជិតតំបន់មាត់សមុទ្រ។

width=454

ជាក់ស្ដែង ដូចជាតំបន់មាត់សមុទ្រមេឌីទែរ៉ានេ ពោលគឺត្រង់តំបន់ Aegean Sea នៃប្រទេសក្រិច វាជាតំបន់មាត់សមុទ្រ ដែលមនុស្សជាច្រើន ជាពិសេសក្រុមមនុស្សអ្នកមានៗ បាននាំគ្នាចង់ផ្លាស់លំនៅឋានទៅរស់នៅទីនោះ។ ​គួររំលឹកផងដែរថា សមុទ្រ Aegean Sea នេះជាសមុទ្រទី ៥ក្នុងពិភពលោក ដែលជាសមុទ្រពណ៌ខៀវ។

width=457

តំបន់មាត់សមុទ្រខេត្ដព្រះសីហនុ

width=454

តំបន់មាត់សមុទ្រ Agean sea នៃសមុទ្រមេឌីទែរ៉ានេ

ក្រុមអ្នកវិទ្យាសាស្រ្ដ បានបន្ថែមដែរថា មនុស្សអាចកើនអាយុ ១០ឆ្នាំថែមទៀត បើសិន ជាគេទៅរស់នៅតំបន់មាត់សមុទ្រ។ គួរបញ្ចាក់ផងដែរថា ក្រៅពីមានថ្ងៃរះដ៏ល្អ និងធម្មជាតិដ៏ស្រស់ត្រកាល មាត់សមុទ្រគឺជាកន្លែង ដែលមានខ្យល់ត្រជាក់បរិសុទ្ធ ដែលកម្រកន្លែងផ្សែងៗមានណាស់៕

ដោយ៖ នារីប្រភព៖ research