ប្លែកៗ ៖ ប្រជាជនដែលរស់នៅក្នុងស្រុក Qingyuan នៅភាគខាងជើងនៃខេត្ត Guangdong បានបង្កើតតូបមួយនៅលើកំពូលភ្នំនឹង បានចាប់ផ្តើមលក់ ខ្យល់បរិសុទ្ធ ទៅកាន់ភ្ញៀវទេសចរ ដែលកំពុងគេចចេញពីទីក្រុងនេះ។

/

ដោយយោងតាមគេហទំព័ររបស់ NetEase អ្នកដែលបានបង្កើតតូបមួយនៅលើកំពូលភ្នំ ដើម្បីដាក់លក់ខ្យល់បរិសុទ្ធ គឺជាពលរដ្ឋមកពីស្រុក Lianshan Zhuang នឹង Yao ដោយបានធ្វើការសម្រេចចិត្តក្នុងការបង្កើនទុនចំពោះការដាក់លក់ខ្យល់បរិសុទ្ធ នៅលើភ្នំ ដែលចាប់ផ្តើមនៅក្នុងតម្លៃ ១០ yuan ដែលកើនឡើងទៅដល់ ៣០ yuan ក្នុងមួយថង់ធំ។ 

 /

បើទោះជាមានការលើកឡើងឲ្យដឹងថា ខេត្ត Guangdong មានទីក្រុងធំៗដល់ទៅ ២ យ៉ាងណាក៏ដោយចុះ ក៏ខេត្តមួយនេះ​ ៨៥ភាគរយ គឺនៅគ្រប់ដណ្តប់ដោយព្រៃឈើ តួយ៉ាង ស្រុក Lianshan ជាក់ស្តែងណាស់ គឺជាតំបន់បៃតងដ៍ធំល្វឹងល្វើយ នៅក្នុងខេត្តនេះ អ្នករស់នៅទីក្រុងជាច្រើន បានគេចចេញពី Pearl Delta Region និងសម្រុកឡើងទៅលើភ្នំដើម្បីគេចផុតពី ផ្សែងដែលលាយអ័ព្ទ នៅក្នុងទីក្រុង។

 /

ក្រុមអ្នកលក់ខ្យល់បរិសុទ្ធ កំពុងតែមានទីផ្សារនៃ ផលិតផលរបស់ខ្លួន ដោយសារតែត្រូវបានគេនិយាយថា វាជាវិធីដែលល្អឥតខ្ចោះដើម្បី ស្រូបយកខ្យល់នៅលើភ្នំ នឹងដោយមានការត្រលប់ទៅវិញ ជាមួយនឹងពួកគាត់ទៅកាន់ទីក្រុងវិញ ខណៈមានការងឿយឆ្ងល់ថាតើ ហេតុអ្វីបានជាក្រុមភ្ញៀវទេសចរ ហ៊ានចំនាយថ្លៃឡើងទៅលើភ្នំទិញយកខ្យល់បរិសុទ្ធ ខណៈខ្វល់បរិសុទ្ធមាននៅជុំវិញពួកគេរួចទៅហើយនោះ? 

 /

ជាអកុសស វាមើលទៅហាក់ដូចជាអ្នកស្រុក Qingyuan ត្រូវបាន ផ្តួលនៅលើទីផ្សារដោយក្រុមជនជាតិកាណាដា ដែលបានលក់ខ្យល់បរិសុទ្ធនៅឆ្នាំ ២០១៤ ដោយខ្យល់នោះត្រូវបានមកពីតំបន់ភ្នំ Alberta ដែលមានតម្លៃដល់ទៅ ៤០០ yuan ក្នុងមួយដប៕

/

 

 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព​ ៖ shanghaiist